Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាង២ម៉ឺនដុល្លារ ត្រូវបានយកទៅប្រគល់ជូនម្ចាស់ដី៥គ្រួសារ ដើម្បីធ្វើផ្លូវ ចូលទៅកាន់វត្តព្រះលានព្រះ ស្រុកពញាក្រែក

  • Print

(ត្បូងឃ្មុំ)៖ កាលពីអំឡុងខែសីហា ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានអញ្ជើញធ្វើដំណើរ ទៅសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ជាពិសេសម្តាយធម៌គឺ លោកយាយ អ៊ី ស័រ ដែលធ្លាប់បានជួយយកអាសា និងផ្តល់កន្លែងស្នាក់ នៅជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឆ្នាំ១៩៧៦ នាសម័យប៉ុលពត ។

ពេលចុះទៅសួរសុខទុក្ខដោយផ្ទាល់នៅទីនោះ ក្នុងភូមិតាហៀវលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានជួយដោះស្រាយបញ្ហាមួយចំនួន ដល់ប្រជាពលរដ្ឋ តាមសំណូមពរ របស់ពួកគាត់រួមមាន ភ្លើងប្រើប្រាស់ និងផ្លូវធ្វើដំណើរជាដើម។ ក្នុងចំណោមបញ្ហាដែល ត្រូវបានដោះស្រាយនោះ ពុទ្ធបរិស័ទចំណុះជើង វត្តព្រលានព្រះ ក្នុងឃុំកោងកាង ព្រមទាំងព្រះចៅ អធិការវត្ត និងព្រះសង្ឃ បានសុំសម្តេចទាំង២ ជួយសាងសង់ផ្លូវ ធ្វើដំណើរមួយខ្សែ ចាប់ពីផ្លូវជាតិលេខ៧ ទៅកាន់ក្លោងទ្វារវត្តតែម្តង ពីព្រោះសព្វថ្ងៃ ប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវលំ វៀងមួយខ្សែ ដែលមានលក្ខណៈ តូចចង្អៀត ខណៈនៅពីមុខ ក្លោងទ្វារវត្ត គឺមានតែស្រែប៉ុណ្ណោះ មានតែដើរតាមភ្លឺស្រែ ។

ជាដំណោះស្រាយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្តល់ថវិកាជាង ២ម៉ឺនដុល្លារ សម្រាប់ផ្តល់ជូនម្ចាស់ស្រែចំនួន ៥គ្រួសារ ពោលមានន័យថា ទិញចំណែកដី របស់ពួកគាត់ទាំង ៥គ្រួសារនេះ ដើម្បីអាចធ្វើផ្លូវចូលទៅកាន់ ចំក្លោងទ្វារវត្តបាន ។ ថវិកាទាំងនេះ ត្រូវបានសម្តេច ប្រគល់ឲ្យលោក ហ៊ុន ម៉ាណែត កូនប្រុសច្បង ជាអ្នករៀបចំចាត់ចែង ។ រហូតមកដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ដែលបានទទួល ថវិកាបន្តពីលោក ហ៊ុន ម៉ាណែត បាននាំយកទៅប្រគល់ដល់ដៃ ប្រជាពលរដ្ឋទាំង ៥គ្រួសារ ផ្ទាល់តែម្តង ដើម្បីរៀបចំការធ្វើផ្លូវ ចូលទៅកាន់ក្លោងទ្វារវត្តតែម្តង ។

លោក ហាក់ សុខមករា បានថ្លែងថា ថវិកាចំនួន ២២០២០ដុល្លារ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋទាំង ៥គ្រួសាររួចហើយ ។ បើតាមលោក អភិបាលរងខេត្តរូបនេះ ផ្លូវនឹងត្រូវធ្វើឡើង ដែលមានទទឹង៨ម៉ែត្រ និងបណ្តោយប្រវែង១៥០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ដល់ក្លោងទ្វារវត្តតែម្តង ។ នៅពេលធ្វើផ្លូវនេះរួច បងប្អូនពុទ្ធបរិស័ទទាំងអស់ មិនចាំបាច់ធ្វើដំណើរ តាមផ្លូវវៀងទៀតនោះទេ ។ ជាការឆ្លើយតប បងប្អូនពុទ្ធបរិស័ទទាំងអស់ ពិតជាមានការត្រេក អរយ៉ាងខ្លាំង និងអរគុណយ៉ាងពន់ពេកជូន ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានដោះស្រាយបញ្ហានេះ ជូនពួកគាត់ ៕