Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្ដម ប្រាជ្ញ ចន្ទ ផ្ញើសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ»

  • Print

(ភ្នំពេញ)៖ ក្នុងឱកាសប្រកប ដោយមហាកិត្តិយ សដ៏ឧត្ដុង្គឧត្ដមដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានពានរង្វាន់ «ប្រធានគណៈ កម្មាធិការ អូឡាំពិក អន្តរជាតិ - IOC President's Trophy »

ពីគណៈកម្មាធិការ អូឡាំពិក អន្តរជាតិ ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ  ព្រមទាំងបុត្រ ព្រមទាំងមន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំង ខេត្តត្បូងឃ្មុំ សូមគោរពជូនពរ និងអបរអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ការផ្តល់ពានរង្វាន់នេះ ពិតជាបង្ហាញពី ការផ្ដល់តម្លៃ និងមហាកិត្តិយស ដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំ ប្រទេសប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាំឲ្យប្រទេសកម្ពុជា សម្រេចបាន នូវសុខសន្តិភាព សុខុមាលភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច វិស័យអប់រំ និងវឌ្ឍនភាព នៃវិស័យកីឡា ដែលត្រូវបានទទួលស្គាល់ ដោយគណៈកម្មាធិការ អូឡាំពិក អន្តរជាតិ ។

ឆ្លៀតក្នុងឱកាសដ៏ មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមមានសុខភាព ល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរដើម្បីបន្តដឹកនាំ មាតុភូមិកម្ពុជា ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ សម្បូរសប្បាយ ជានិច្ចនិរន្តរ៍ ៕

សូមគោរពជូនពរ និងអបរអរសាទរពី ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំ ៖