Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ដកហូតទំនិញខូច គុណភាពជាង ១២៨គីឡូក្រាម ពីអាជីវករលក់ដូរ នៅផ្សារចុងជាច

  • Print

ត្បូងឃ្មុំ៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន -វៀតណាម នាពេលខាងមុខនេះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ និងលោក អ៊ុក ជាវសុទ្ធា អនុប្រធាន កាំកុងត្រូលខេត្ត សហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញ អាជីវករលក់ដូរនៅផ្សារ និងនៅតាមផ្ទះ ជុំវិញផ្សារចុងជាច ស្ថិតនៅក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានឲ្យដឹងថា ជាលទ្ធផលក្នុងការ ចុះអង្កេតនោះ មន្ត្រីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យឃើញ និងដកហូតទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ សំបកកំប៉ោង កំពិត និងពុំមានស្លាកសញ្ញា លើសំបកវេចខ្ចប់ត្រឹមត្រូវ មានដូចជា ទឹកក្រូចទឹកផ្លែឈើ អាហារកំប៉ុង បាន៨មុខ ស្មើនឹង ៣២៤កំប៉ុង /កញ្ចប់ គិតជាទំងន់ជាង ១២៨គីឡូក្រាម ដើម្បីយកទៅកំទេចចោល ។

លោកបានបន្តថា ក្រោយពីរឹបអូស បាននូវម្ហូបអាហារគ្មាន គុណភាពទាំងនោះ ក្រុមការងារបានអប់រំ ក៏ដូចជាណែនាំ ដល់អាជីវករ ឲ្យដាក់តាំងលក់ទំនិញ ដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មាន កាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាល បរិច្ឆេទប្រើប្រាស់ ដែលខុសបទបញ្ញតិ នៃច្បាប់ព្រមទាំង បិទស្លាកស្ទីកគ័រ និងបង្ហាញដល់អាជីវករ ក៍ដូចជាប្រជាពលរដ្ឋនូវ របៀបមើលថ្ងៃ ខែ កំណត់នៃការបរិច្ឆេទ និងការជ្រើសរើស ផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាព សម្រាប់ទទួលទាន ៕