Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេព្រៃខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសព្រៃឈើ បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម នៅជិតច្រកទន្លេចាម

  • Print

(ត្បូងឃ្មុំ)៖ រដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំង អាវុធហត្ថ បានបង្ក្រាប ករណីបទល្មើសព្រៃឈើ ដែលឈ្មួញដឹក យកទៅលាក់ទុក បំរុងនឹងដឹក ឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដោយរឹបអូស បានឈើប្រភេទលេខ១ សុក្រមចំនួន ២០ដុំ និងជន្លង់ម្រេចជាង ២០០ដើម ។

ការបង្ក្រាបបទល្មើស ព្រៃឈើនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅដីចំការ កូនស្វាយចន្ទី មួយកន្លែង តាមច្រករបៀង ក្នុងភូមិថ្មតាដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅក្បែរច្រកព្រំ ដែនទន្លេចាម ។ មន្ត្រីរដ្ឋបាល ព្រៃឈើបានលួច បង្ហើបឲ្យដឹងថា ការបង្ក្រាបនេះ បន្ទាប់ពីមាន ភ្នាក់ងារសម្ងាត់ បានរាយការណ៍ មកសមត្ថកិច្ច ទាន់ពេលវេលា ក៏ធ្វើការរឹបអូស បានតែម្ដង ហើយជនប្រព្រឹត្ត បទល្មើសព្រៃឈើនេះ ត្រូវបានគេដឹងថា ឈ្មោះ ជាតិ រស់នៅក្នុងឃុំក្ដុរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នឈើដែល រឹមអូសបានទាំងនោះ ត្រូវសមត្ថកិច្ច បានយកមករក្សាទុក និងធ្វើការវាស់វែង ដើម្បីចាត់ការទៅតាមនីតិវិធី ៕