Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្ត ដឹកនាំមន្រ្តី ទៅទប់ស្កាត់សកម្មភាព ចូលទន្ទ្រានកាន់កាប់ខុសច្បាប់ លើដីរបស់រដ្ឋ ដែលអវិនិយោគឲ្យក្រុមហ៊ុនឯកជន៥០០ហិកតា នៅស្រុកត្បូងឃ្មុំ, ពលរដ្ឋណាគ្មានទីជំរក អាចស្នើសុំមកខេត្តដើម្បីផ្តល់ជូនដីសម្បទានសង្គមកិច្ច

  • Print

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋជាច្រើននាក់ តាំងពី៣០០នាក់ រហូតដល់៥០០នាក់ ត្រូវគេរាយការណ៍ថា បានចូលទន្ទ្រាន កាន់កាប់ដី ដោយខុសច្បាប់លើដី ដែលបានចុះបញ្ជីរបស់រដ្ឋ ហើយបានអវិនិយោគ (ប្រវាស់) ទៅឲ្យក្រុមហ៊ុនសុភក្ដិនីកា អ៊ិនវេសមេន គ្រុប.,ខូអិលធីឌី ចំនួន៥០០ហិកតា ក្នុងចំណុចភូមិសាស្ត្រ ភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ។

បន្ទាប់ពីទទួលបាន ព័ត៌មាននេះភ្លាម នាព្រឹកថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០១៧នេះ លោក ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ បានដឹកនាំ ក្រុមការងារថ្នាក់ខេត្ត ស្រុក មន្ទីរ អង្គភាពជំនាញ អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ (នគរបាល និងអាវុធហត្ថ) ចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងធ្វើការទប់ស្កាត់ ពីប្រជាពលរដ្ឋ ដែលបានធ្វើសកម្មភាព ល្មើសមួយនេះ ។ លោក ហាក់ សុខមករា បានថ្លែងបញ្ជាក់ថា ដីនេះជាដីរបស់រដ្ឋ បានចុះបញ្ជីរបស់រដ្ឋ តែនៅឆ្នាំ២០០៩ រដ្ឋបានអវិនិយោគទៅ ឲ្យក្រុមហ៊ុនវិញដើម្បីឲ្យ ក្រុមហ៊ុមបង់ពន្ធជូនរដ្ឋវិញ ។

ដោយសារតែកៅស៊ូ មានការធ្លាក់ថ្លៃ ខាងក្រុមហ៊ុន ក៏បានកាប់កៅស៊ូចោល ហើយដាំស្វាយចន្ទីវិញ ប៉ុន្តែមានប្រជាពលរដ្ឋ តាមរយៈមេខ្យល់បានអូសទាញ មកកាប់ទន្ទ្រានធ្វើ ជាកម្មសិទ្ធិឯកជនទៅវិញ ។ នៅក្នុងឱកាសនោះ អភិបាលរងខេត្ត បានប្រាប់ទៅប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងនូវ ដីស្របច្បាប់របស់រដ្ឋ ហើយបានអវិនិយោគ ឲ្យទៅក្រុមហ៊ុនមានសិទ្ធិ អាស្រ័យផល ។

លោកបានប្រកាសប្រាប់ ទៅប្រជាពលរដ្ឋទៀតថា « បើសិនប្រជាពលរដ្ឋ ណាក្រីក្រពិតប្រាកដ ចង់បានដីសម្រាប់ តាំងលំនៅដ្ឋាននោះ សូមសរសេរលិខិត មកតាមស្រុក និងខេត្ត ដើម្បីថ្នាក់ដឹកនាំពិចារណា ហើយពិនិត្យផ្តល់ដីតាម របៀបសម្បទានសង្គមកិច្ច នៅទីតាំងណា មួយសមស្រប មិនអាចនាំគ្នាមកកាប់ ទន្ទ្រានបែបនេះបានទេ គឺខុសច្បាប់ទាំងស្រុង »។ ជាមួយគ្នានេះ លោកក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធត្រូវ តាមដានចំពោះ បញ្ហានេះជាប្រចាំ កុំឲ្យកើតឡើងទៅថ្ងៃ ខាងមុខទៀត ៕