Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោបានស្វាគម លោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែ ក្នុងមួយអាទិត្យ បាត់ម៉ូតូ 4 គ្រឿង

  • Print

 ក្រុមចោបានស្វាគមលោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែក្នុងមួយអាទិត្យ បាត់ម៉ូតូ 4 គ្រឿង ខណៈល្បែងស៊ីសង ក៏កំពុងកើតមានពេញបន្ទុក

 ត្បូងឃ្មុំ=ប្រជាពលរដ្ឋ រស់នៅក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ កំពុងរស់ក្នុង ភាពភ័យខ្លាច ដោយសារគ្រាន់តែ ក្នុងមួយសប្តាហ៍កន្លង មកនេះមាន ក្រុមចោរ បានលួចម៉ូតូអស់ ចំនួន4គ្រឿង ហើយអ្វីដែលកាន់ តែធ្វើអោយមានការ ព្រួយបារម្មណ៍ទៀត នោះគឺមានល្បែងឆ្នោត កន្ទុយលេខយួន កំពុងលួចលេង យ៉ាងសកម្ម នៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំផងដែរ។

បើតាមប្រជាពលរដ្ឋ ក្នុងភូមិកូនត្មាត បានបង្ហើបអោយដឹងថា នៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ក្នុងមួយអាទិត្យ នេះម៉ូតូប្រជាពលរដ្ឋ ចំនួន4 គ្រឿង ក្នុងនោះមានម៉ូតូហុងដាឌ្រីម C125 សេរី2016 និង 2017 និងម៉ូតូវ៉េវឆ្លាម ចំនួនពីរគ្រឿង ត្រូវបានបាត់ជាបន្ត បន្ទាប់ដែលរហូតមក ដល់ពេលនេះមិនទាន់ រកឃើញវិញមួយគ្រឿងនៅឡើយទេ។

ក្រុមចោធ្វើ សកម្មភាពជាបន្តបន្ទាប់នេះគឺ បន្ទាប់ពីលោកឧត្តម សេនីយ៍ទោ បែន រ័ត្ន ចុះពិនិត្យ និងជួបសំនេះសំណាលជា មួយមន្ត្រីនគរបាលឃុំអញ្ចើម ដែលនេះត្រូវបានប្រជាពលរដ្ឋលើកឡើងថាជាការស្វាគម លោកស្នងការថ្មី ថាតើមានស្នាដៃកំរិតណា។

បើតាមប្រជាពលរដ្ឋ ខាងលើបញ្ជាក់ថា ហេតុការណ៍ចោរកម្ម នេះបានកើតឡើង នៅវេលាយប់ ថ្ងៃទី11/12/2016 មាន ប្រជាពលរដ្ឋ បានបាត់ម៉ូតូ ចំនួន3គ្រឿង នៅភូមិកូនត្មាត ចំនួនពីរគ្រឿង និងនៅភូមិឯអូត ចំនួនមួយគ្រឿង ដែលស្ថិតនៅឃុំអញ្ចើមស្រុកត្បូងឃ្មុំ។ និងនៅយប់ថ្ងៃទី16/12/2016 បាត់ម៉ូតូវ៉េវឆ្លាម1 គ្រឿងទៀត។

មួយវិញទៀតនៅក្នុងឃុំអញ្ចើមនេះដែរក៏មានល្បែងឆ្នោតវៀតណាម (ឆ្នោតកន្ទុយលេខ)កំពុងលួចលេង យ៉ាងអាណាធិបតេយ្យដោយគ្មានសមត្ថកិច្ចណាអន្តរាគមន៍បង្ក្រាបឡើយបើទោះបីអ្នកភូមិរួមទាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដឹងច្បាស់ពីសមាសភាពមេឆ្នោត និងអ្នកដើរកត់តាមផ្ទះយ៉ាងច្បាស់យ៉ាងណាក៏ដោយ ។

ជាមួយនិងការកើតមានអំពើចោរកម្ម និងល្បែងស៊ីសងខាងលើដែលធ្វើអោយប្រជាពលរដ្ឋរស់ក្នុងភាពភ័យខ្លាចនេះ ពួកគាត់សូមអោយលោកស្នងការថ្មី មេត្តាមានវិធានការទប់ស្កាត់ និងបង្ក្រាបអោយមានប្រសិទ្ធិភាពដើម្បីអោយប្រជាពលរដ្ឋរស់ក្នុងសុខសន្តិភាព និងភាពរីករាយផង ។