Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទៃដីប្រមាណ៦ហិចតា ត្រូវបានបើកការដ្ឋានឈូសឆាយ ដើម្បីស្ថាបនាអគារស្នងការដ្ឋាននគរបាលខេត្តត្បួងឃ្មុំ(ថ្មី)

  • Print

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីនគរបាលក្រោមឳវាទ បានចុះត្រួតពិនិត្យ និងដឹកនាំបើកការដ្ឋានឈូសឆាយ នៅលើផ្ទៃដីប្រមាណ៦ហិចតា ដើម្បីស្ថាបនាអគារស្នងការដ្ឋាននគរបាលខេត្តត្បួងឃ្មុំ(ថ្មី) នៅលើទឹកដីខេត្តកូនពៅ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលនេះជាការអនុវត្តតាមបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៍ដូចជាការណែនាំពីឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា៖ ការឈូសឆាយនេះ ត្រូវចំណាយទឹកប្រាក់អស់ជាង៤,០០០ដុល្លារ ដែលជាថវិកាបានមកពីការឧបត្ថម្ភរបស់ សប្បុរសជននានាក្នុងខេត្ត ដោយឡែកតាមគំរោងបន្ទាប់ពីការឈូសឆាយរួច លោកស្នងការ នឹងសាងសង់អគារបណ្តោះអាសន្ន និងអគារស្នាក់នៅខ្លះៗ ជូនដល់បណ្តាការិយាល័យ អង្គភាពមួយចំនួន ទំរាំការសាងសង់ទ្រង់ទ្រាយធំបានចាប់ផ្តើម ។ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៍បានថ្លែងអំណរគុណដល់ អ្នកឧបត្ថម្ភទាំងអស់ ក្នុងដំណើរការឈូសឆាយនេះ ព្រមទាំងអំពាវនាវ ស្វែងរកការឧបត្ថម្ភ សម្រាប់គំរោងសាងសង់ជាបន្ត ដើម្បីអោយអគារស្នងការលេចរូបរាងឡើង អោយបានឆាប់រហ័ស សម្រាប់បំរើសេវាសាធារណៈនានា ជាពិសេសធានាអោយបាននូវសណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកូនពៅមួយនេះ ៕