Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍កាកបាទក្រហមទៅផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ១ខ្នងកាលពីថ្ងៃទី២ខែមករា ២០១៧កន្លងទៅ នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក

  • Print

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយសសាខា អមដំណើរដោយលោក លោកស្រីប្រធាន និងអនុប្រធាន អនុសាខាកក្រក ស្រុកពញាក្រែក

បានអញ្ជើញចុះ ទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ កាកបាទក្រហម ទៅផ្តល់ជូនគ្រួសាររងគ្រោះ ដោយភ្លើងឆេះផ្ទះ ១ខ្នងកាលពីថ្ងៃទី២ ខែមករា ២០១៧កន្លងទៅ នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ។ នៅក្នុងឨកាសនោះ ឯកឧត្តម ប្រធានគណ:កម្មាធិការ សាខាខេត្ត បានជំរាបជូនពីការ យកចិត្តទុកដាក់ក្រើនរំលឹក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សាខាឲ្យយកចិត្តទុកដាក់ តាមដានពិនិត្យមើលរាល់ ហេតុការគ្រោះមហន្តរាយ ផ្សេងៗដែលកើតមានឡើង និងចុះទៅជួបសួរសុខទុក្ខ និងផ្តល់អំណោយឲ្យ បានទាន់ពេលវេលាដល់ បងប្អូនប្រជាពលរដ្ឋដែល បានទទួលរងគ្រោះ មហន្តរាយទាំងអស់នោះ ដោយមិនព្រងើយកន្តើយ និងមិនប្រកាន់និន្នាការ នយោបាយឡើយ ។

ជាក់ស្តែងថ្ងៃនេះ ដោយទទួលបានរបាយការណ៍ អនុសាខាស្រុក ទោះបីថាចុះមកយឺតបន្តិច តែបានខិតខំដឹកនាំ សហការីចុះមកជួប និងនាំយកសំភារ:មកផ្តល់ជូន ដែលរួមមាន :១ អង្ករ. ២៥ គក្រ ២ ថវិកា. ២០០,០០០ ៛ ៣ ទឹកត្រី. ០១ យួរ ៤ ទឹកសុីអុីវ ០១ យួរ ៥ មី. ០១ កេះ ៦ ត្រីខ. ១០ កំប៉ុង ៧ ទឹកសុទ្ធអង្គរ. ០២ កេះ ៨ ក្រណាត់តង. ០១ ផ្ទាំង ៨ ធុងទឹក. ០១ ធុង ៩ កញ្ចប់ឃីត ព្រះសង្ឃ. ០១ កញ្ចប់ ដែលមានចាន ឆ្នាំង មុងភួយ និងសំភារ: ប្រើប្រាស់មួយចំនួនទៀត ។