Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រឡាប់រថយន្ត៥តោនរងរបួសកម្មករធ្ងន់ស្រាល៥នាក់កាលវេលាទាបភ្លឺនៅស្រុកមេមត់

  • Print

ខេត្តត្បូងឃ្មំុ ៖ កម្មករ៥នាក់និង អ្នកបើកបររយន្ត ៥តោន ម្នាក់បានរង របួសធ្ងន់ស្រាល ដោយសារករណី ក្រឡាប់រយន្ត នៅវេលាម៉ោង ៤ៈ១០នាទី ទាបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ លេីផ្លូវជាតិលេខ៧ត្រង់ចំ ណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ ២៣៩-២៤០ស្ថិតនៅ ភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក ហុង គឹមហឿន អធិការនគរបាល ស្រុកមេមត់ បានឲ្យដឹងថា អ្នករងគ្រោះក្នុង ករណីគ្រោះថ្នាក់ ក្រឡាប់រយន្តនេះ ទី១. ឈ្មោះ សុះ ហោសាន ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិ ដកពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល) ទី២. ឈ្មោះ ឃន សុខឃេន ភេទ ស្រី អាយុ ២០ឆ្នាំ ជាតិខ្មែរ នៅភូមិ ដកពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល) ទី៣. ឈ្មោះ ឃន សុខណេន ភេទស្រី អាយុ ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិ ដកពរ ឃុំ ទ្រៀកស្រុកមេមត់ ( របួសស្រាល) ទី៤. ឃន ងល ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិដកពរ ឃុំ ទ្រៀក ស្រុកមេមត់ (របួសស្រាល ) ទី៥. ឈ្មោះ ម៉ុង សុភី ភេទស្រី អាយុ ៣៨ឆ្នាំ ជាតិខ្មែរនៅភូមិ ក្តុលលើ ឃុំទន្លួង ស្រុកមេមត់ (របួសធ្ងន់) ។

លោកបន្តថា រថយន្តបង្កម៉ាកកូរ៉េ (៥តោន) ក្បាលពណ៍ស ទ្រុងពណ៍ខៀវ ពាក់ស្លាក លេខ កំពង់ចាម.3A.1407 បេីកបរដោយ ឈ្មោះ ញឹម រុន ភេទប្រុស អាយុ២៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្តុលក្រោម ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គ្មានរបួស ) បេីកបរពីទិសខាងត្បូង ទៅទិសខាងជេីង លះុដល់ចំណុច កេីតហេតុខាងលេី(ផ្លូវកេាង) បានក្រឡាប់ ធ្លាក់ផ្លូវទៅខាងស្តាំខាង កេីតផ្លូវតែម្តង ។ មូលហេតុល្បឿនលឿន ហួសកំណត់ ។  បច្ចុប្បន្នអ្នករបួសត្រូវ បានរថយន្តពេទ្យ ដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់ ។