Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចដែនដី ចុះពិនិត្យផ្លូវ១ខ្សែ ដែលគេបិទ ហើយរំលោភយកធ្វើជាកម្មសិទិ្ធមកដាក់ជាសម្បត្តិរួមវិញ

  • Print

ត្បូងឃ្មុំ៖ អាជ្ញាធរស្រុកត្បូងឃ្មុំ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យជាក់ស្តែង ផ្លូវលំ១ខ្សែ មានប្រវែងជិត ៥០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដើម្បីស្វែងរកការពិត ឈានទៅបើកផ្លូវនោះ ឡើងវិញ ជាប្រយោជន៍ដល់ ប្រជាពលរដ្ឋក្នុងភូមិ ស្រុក ខេត្ត ក្នុងការធ្វើចរាចរណ៍ ដូចនាពេលកន្លងមក ។

បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំថ្មពេជ្រទី១ បានបញ្ជាក់ថា ពួកគាត់ សំណូមពរដល់ លោកលោកមេឃុំថ្មពេជ្រ លោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុក លោកប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត មេត្តាសាកសួរចាស់ ព្រឹទ្ធាចារ្យក្នុងស្រុក ប្រជាជនក្នុង ភូមិថ្មពេជ្រទាំងមូល ដើម្បីឲ្យដឹងសារបានផ្លូវនេះ ថាពិតជាផ្លូវមាន ពីដើមរៀងមក ហើយត្រូវបានឈ្មោះ ម៉ន លន់ បានសំណើរខ្ចី ដី សង់ផ្ទះទំហំ ៤គុណ៧ម៉ែត្រ ដើម្បីប្រកបរបរលក់ដូរ តាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១១ មកម្លះ ហើយក្នុងកិច្ចសន្យា បានបញ្ជាក់យ៉ាងច្បាស់ថា «នៅពេលណាដែលរដ្ឋត្រូវការ ប្រគល់ជូនរដ្ឋវិញ ហើយដីខ្ចី មិនប្រែក្លាយជាកម្មសិទ្ធ របស់ខ្លួននោះទេ » ។

តែពេលឥលូវបែរជា រំលោភយកធ្វើ ជាកម្មសិទ្ធទៅវិញ ។ ប្រជាពលរដ្ឋសំណូមពរ សូមបើកផ្លូវដូចដើមវិញ ផ្លូវបែកចេញពីផ្លូវក្នុងភូមិក្បាល ទំហំ១៣ម៉ែត្រ ចំងាយ១០០ម៉ែត្រ ហើយបន្តពីនោះ ទទឹង៥ម៉ែត្រ រហូតដល់ចំការ កៅស៊ូរបស់ក្រុមហ៊ុន ។ ខាងក្រុមការងារ តំណាងឲ្យអាជ្ញាធរខេត្ត ក៏បានពិនិត្យផ្ទៀងផ្ទាត់ ស្នាមមេដៃរបស់ ប្រជាពលរដ្ឋចំនួន ១១០គ្រួសារ ដែលបានផ្តិត ភ្ជាប់ជាមួយពាក្របណ្តឹង ក្នុងនោះដែរ ក្រុមការងារ ចំរុញឲ្យដើមបណ្តឹង (អ៊ុំ រ៉ាត់) និងលោកមេ ភូមិថ្មពេជ្រទី១ ជាអ្នកទទួលខុសត្រូវនូវ ស្នាមមេដៃទាំងអស់នោះ បើមានក្លែងនឹង ត្រុវទទួលទោសតាមច្បាប់ ។ ហើយក្រុមការងារ បានពិនិត្យលើផ្លូវចាស់នោះ បានឯកភាព បើកផ្លូវនោះឡើងវិញ ឲ្យលោកមេឃុំថ្មពេជ្រ ទទួលការងារនេះ បើកផ្លូវឲ្យដំណើរការ មុនពេលបោះឆ្នោតជាតិឆ្នាំ២០១៨ នាពេលខាងមុខ ៕