Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលស្រុកត្បូងឃ្មំុឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័និងសារធាតុញៀន

  • Print

ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់ ត្រូវបាននគរបាលជំនាញ ស្រុកត្បូងឃ្មំុ ធ្វើការឃាត់ខ្លួនរួម និងវត្ថុតាងសង្ស័យ ជាសារធាតុញៀន ៥កញ្ចប់ និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់មួយចំនួន ។

ការឃាត់ខ្លួនជនសង្ស័យ ខាងលើធ្វើរឡើង នៅម៉ោង១១ៈ១៥នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុក_ខេត្តត្បូងឃ្មុំ ។ កំលាំងសមត្ថកិច្ច ជំនាញ នគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ និន វិចិត្រ ភេទប្រុសអាយុ ២៥ឆ្នាំ នៅភូមិអូររលោះ ឃុំដំណាក់កន្តួត ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។

ក្នុងនោះជំនាញ បានដកហូត ម្សៅក្រាមពណ៍ស សង្ស័យថ្នាំញៀន ចំនួន ៥ កញ្ចប់តូច ឧបករណ៍ប្រើប្រាស់ និងវិចខ្ចប់ មួយចំនួនតូច ទូរស័ព្ទដៃ ម៉ាកណូគាចាស់ ១ គ្រឿង ។ បច្ចប្បន្ន ជនសង្ស័យរួម និងវត្ថុតាងត្រូវបាន សមត្ថកិច្ចជំនាញ កំពុង សាកសួរចម្លើយ កសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលា ដំបូងខេត្ត វិនិច្ឆ័យទោសតាមច្បាប់ ៕