កម្មករជៀជ័រកៅស៊ូ ចាប់រំលោភក្មេងអាយុ១១ឆ្នាំ ខណៈឳពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះ
- Details
- Category: Provincial News
ត្បូងឃ្មុំ៖ កម្មករជៀជ័រ កៅស៊ូម្នាក់ ត្រូវបានកម្លាំង នគរបាល ធ្វើការឃាត់ខ្លួន បន្ទាប់ពី ជនសង្ស័យរូបនេះ ធ្វើសកម្មភាព ចាប់រំលោភ ក្មេងស្រីអាយុ ១១ឆ្នាំ ខណៈដែលឳពុកម្តាយ នាងបានចេញទៅជៀជ័រកៅស៊ូ នៅម៉ោងប្រមាណ ៣៖០០នាទី ទៀតភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ស្រុកត្បូងឃ្មុំ ។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មានជនសង្ស័ឈ្មោះ កប ប៊ុនថា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ជៀជ័រកៅស៊ូ គ្រួសារ នៅស្រុកត្បូងឃ្មុំ បានធ្វើសកម្មភាព ចាប់រំលោភ កុមារី អាយុ ១១ឆ្នាំ ខណៈឪពុកម្តាយ នាង ដែលជា កម្មករជៀជ័រកៅស៊ូគ្រួសារដែរនោះ បានចេញទៅជៀជ័រកៅស៊ូ នៅម៉ោងប្រហែល ២យប់ ហើយទុកកូនតូចៗ ៣នាក់ ដេកនៅសំយ៉ាបមុខផ្ទះ ហើយក្មេងស្រី រងគ្រោះ ដែលជនសង្ស័យ រំលោភនេះ គឺជាកូនច្បង ។
អាជ្ញាធរមូលដ្ឋាន បានបន្តទៀតថា ក្រោយពេល ទទួលបានបណ្តឹង ពីគ្រួសារជនរងគ្រោះ និងការអះអាង របស់ជនរងគ្រោះ ពីអត្តសញ្ញាណ ជនល្មើស សមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាល ស្រុកត្បូងឃ្មុំ ធ្វើការសាកសួរ កសាង សំណុំរឿង បញ្ជូនទៅតុលាការ ៕
ដកស្រង់ពី៖ដើមអម្ពិល