កម្លាំងនគរបាល ជំនាញ សហការជាមួយ នគរបាលប៉ុស្តិ៍ ទន្លេបិទ បានឃាត់ខ្លួន មុខសញ្ញា ២នាក់ ក្នុងការជួញដូរ សាធាតុញៀ
- Details
- Category: Provincial News
ត្បូងឃ្មុំ៖ នៅវេលាម៉ោង ប្រមាណ១២ និង ៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ផ្ទះសំណាក់យីហោ ភ្នំប្រុស២ បន្ទប់ លេខ១១៩ នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក ខេត្ត ត្បូងឃ្មុំ កម្លាំងនគរបាល ជំនាញ សហការជាមួយ នគរបាលប៉ុស្តិ៍ ទន្លេបិទ បានឃាត់ខ្លួន មុខសញ្ញា ២នាក់ ក្នុងការជួញដូរ សាធាតុញៀន ។
ជនសង្ស័យទី១ ឈ្មោះ គឹម សុខស្រ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ អ៊ីម យឹម ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិ ទន្លេបិទ លើ ឃុំទន្លេបិទ ស្រុក ខេត្ត ត្បូងឃ្មុំ ។ សមត្ថកិច្ច បានឆែកឆេរ រកឃើញ មានម្សៅ ក្រាមពណ៌សសង្ស័យ ជាថ្នាំញៀន ចំនួន៤កញ្ចប់ តូច៣ ធំ១ ជញ្ជីងថ្លឹង ១គ្រឿង រួមទាំងសម្ភារៈ ប្រើប្រាស់មួយ ចំនួនផងដែរ បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានសមត្ថកិច្ច កសាងសំណុំ រឿងដើម្បីចាត់ការ តាមផ្លូវច្បាប់ ។