Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ជា សុផារ៉ា សួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាល និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន ដែលបានមកពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកក្រូចឆ

  • Print

ឯកឧត្តម ជា សុផារ៉ា សួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាល និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន ដែលបានមកពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និងតំបន់ជុំវិញ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំងឺកំពុងសម្រាកព្យាបាល ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងក្រុមគ្រូពេទ្យវះកាត់អង្គការបេះដូងជប៉ុន ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា (Dr.Hideto Yoshioka)  ជាស្ថាបនិកអង្គការបេះដូងជប៉ុនប្រចាំនៅកម្ពុជា ដែលបានមកពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និងតំបន់ជុំវិញស្រុក រួមមានខេត្តក្រចេះ ខេត្តកំពង់ចាម នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរ យកចិត្តទុកដាក់ពីបញ្ហាជីវភាព សុខុមាលភាព និងសេចក្តីសុខរបស់បងប្អូនគ្រប់កាលៈទេសៈ។

ឯកឧត្ដមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ការមានសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ។ ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពរបស់ប្រជាជន ដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាបាននូវចីរភាព ក្នុងការកិច្ចអភិវឌ្ឍន៍។

ទន្ទឹមនោះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស គឺអាស្រ័យដោយនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧ នេះ បានធ្វើឱ្យកម្ពុជាមានការប្រែប្រួល រីកចម្រើន និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យ ។

ឯកឧត្តម ជា សុផារ៉ា ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ  និងកោតសរសើរដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទាំងអស់ ដែលកន្លងបានខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ បំពេញបេសសកម្មថែទាំសុខភាពសាធារណៈ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ គ្រូពេទ្យ ប្រៀបដូចជាទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីសេចក្តីស្លាប់ ទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ ផ្លាល់ប្តូរបទពិសោធន៍ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធានាបាននូវប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការពិនិត្យ និងព្យាបាល ។

ជាការឆ្លើយតប និងសំណូម របស់ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសសំណេះសំណាល និងពិភាក្សាការងារ ជាមួយក្រុមគ្រូពេទ្យវះកាត់អង្គការបេះដូងជប៉ុន លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា ស្ថាបនិកអង្គការ បានសន្យានឹងជួយបណ្តុះបណ្តាលបន្តដល់មន្រ្តីសុខាភិបាល នៃមន្ទីរបង្អែកស្រុក នូវជំនាញច្បាស់លាស់ក្នុងការព្យាបាល និងការវះកាត់ ព្រមទាំងកៀរគរធនធាន ក៏ដូចជាបុគ្គលិកជំនាញៗ ដើម្បីជួយប្រែក្លាយមន្ទីរបង្អែកស្រុកក្រូចឆ្មារនេះ ទៅជាមន្ទីរពេទ្យមួយ ដែលផ្តល់សេវាប្រកបដោយគុណភាពខ្ពស់នៅក្នុងតំបន់ ។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យវះកាត់ អង្គការបេះដូងជប៉ុន តែងតែបានចុះមកជួយ ពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និងតំបន់ជុំវិញស្រុក ជាច្រើនលើកមកហើយ ហើយការវះកាត់ទ្រង់ទ្រាយធំនាពេលនេះ គឺជាលើកទី ៤ ផងដែរ ៕