Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាការងារព្រៃលិចទឹក នៅភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

  • Print

នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាការងារព្រៃលិចទឹក នៅភូមិសាស្រ្តស្រុកក្រូចឆ្មារ ។

ក្នុងកិច្ចប្រជុំនោះដែរ ធ្វើឡើងនៅសាល(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាលស្រុកក្រូចឆ្មារ មេឃុំ ព្រុមទាំងអាជ្ញាធរដែនដីជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា៖ ការបង្ហាញនូវគោលបំណងនៃកិច្ចប្រជុំនេះ ដោយផ្តោតសំខាន់ទៅលើការទប់ស្កាត់ និងបង្រ្កាបការទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់ រៀបចំផែនការគ្រប់គ្រងដីព្រៃក្នុងតំបន់ការពារធម្មជាតិ អោយបានច្បាស់លាស់ នៅក្នុងតំបន់បឹងបួរ និងព្រៃលិចទឹកទូទាំងខេត្ត ព្រោះជាដែនជម្រកសត្វស្លាបកម្រ មច្ឆា ចំណីអាហារ (ត្រី ជលផល និងអនុផល) ពិសេសជាប្រភពទឹកដ៏សំខាន់សម្រាប់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ធ្វើដំណាំកសិកម្ម។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម ក្នុងការគ្រប់គ្រងតំបន់ព្រៃលិចទឹកទាំងនេះ ជាតំបន់ការពារធម្មជាតិ ជាក់ស្ដែង ជាក់ស្ដែងការរៀបចំបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ គឺជាគំនិតផ្ដួចផ្ដើម របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដោយបានសាងសង់ប្រព័ន្ធធារាសាស្រ្តស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ផ្សេងៗជូនប្រជាពលរដ្ឋ នៅស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ រួមមានដូចជាទំនប់ស្ទាក់ទឹក និងប្រឡាយជាដើម។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ណែនាំដល់មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសដូចបានរៀបរាប់ខាងលើដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។ ម្យ៉ាងទៀត រាល់ការប្រព្រឹត្តសកម្មភាពបទល្មើសខុសច្បាប់ទាំងឡាយពាក់ព័ន្ធករណីខាងលើ នឹងត្រូវបានអនុវត្តតាមច្បាប់ដោយគ្មានការលើកលែង អត់ឱនបានឡើយ៕