Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំសាមញ្ញលើកទី ៥២ អាណត្តិទី ៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ(គ.ក.ស.ក) ខេត្តត្បូងឃ្មុំ

  • Print

ត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ (គ.ក.ស.ក) ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥២ អាណត្តិទី ៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រី ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អង្គការជាដៃគូ និងពាក់ព័ន្ធជាមួយការងារស្រ្តី នឹងកុមារជាច្រើនរូប។

ថ្លែងនាឱកាសនោះ លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត មានប្រសាសន៏ថាកិច្ចប្រជុំនេះ ពិតជាមានសារ:សំខាន់ណាស់ ចំពោះការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំធ្វើការកែលម្អរ ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ សម្រាប់ទុកជាឯកសារអោយកាន់តែប្រសើរឡើង។

លោកជំទាវ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេស ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រី របស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងទទួលបានប្រសិទ្ធិភាព ។

លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ អាណត្តិទី ៣ នេះ រួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តអនុវត្តជម្រុញអោយការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត អោយសម្រេចលទ្ធផលការងារល្អៗជាបន្តទៀត។

សូមជម្រាបថា ៖ ក្នុងកិច្ចប្រជុំនាឱកាសនេះ មានរបៀបវារៈ ចំនួន៣ រួមមាន ៖ ១.ពិនិត្យនិងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ២.ពិនិត្យ ពិភាគសារ និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត និង៣.បញ្ហាផ្សេងៗ សេចក្ដីជូនដំណឹងពីរបៀបវារៈកាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៥២ របស់គណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ ៕