Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះគ្រូ សិលសំវរោ ភាព វណ្ណដា ព្រះគ្រូចៅអធិការ វត្តមង្គលវន្ត (ហៅវត្តស្ទឹងតូច) រួមនឹងលោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងស្រុកពញាក្រែក ប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរ និងបុណ្យផ្កាប្រាក់សាមគ្គី

  • Print

ត្បូងឃ្មុំ) ៖ ព្រះគ្រូ សិលសំវរោ ភាព វណ្ណដា ព្រះគ្រូចៅអធិការ វត្តមង្គលវន្ត (ហៅវត្តស្ទឹងតូច) រួមនឹងលោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត បានផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរ និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យសាងសង់ កសាងផ្លូវចាក់បេតុង ១ ខ្សែ ទុកសម្រាប់ប្រើប្រាស់ ក្នុងការធ្វើដំណើរទៅមក រៀងទៅ ក្នុងបរិវេណវត្ត ។

 ការប្រារព្ធពិធីបុណ្យនេះឡើង មានរយៈពេល បី ថ្ងៃ គឺចាប់ពីថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃពុធ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ នេះ នៅក្នុងបរិវេណ វត្តមង្គលវន្ត (ហៅវត្តស្ទឹងតូច) ស្ថិតនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងនោះ ពិធីបុណ្យទេសន៍ មហាជាតិនេះ ជាបុណ្យតាមទំនៀមទម្លាប់ប្រពៃណីបែបព្រះពុទ្ធសាសនាដ៏ធំមួយ ក្នុងសង្គមខ្មែរ ដែលដូនតានិយមតាំងពីបុរាណកាលមក ក៏ដូចជាលើកស្ទួយស្នាដៃបុព្វបុរសនៅតម្លៃអក្សរសិល្ប៍បែបពុទ្ធនិយម និងជាការរំលឹកដល់ព្រះជាតិ របស់ព្រះពុទ្ធកាល កើតជាស្ដេចមួយព្រះអង្គព្រះនាម ព្រះវេស្សន្តរ ដែលបំពេញទៀនបារមី ដើម្បីបានត្រាស់ជាព្រះពុទ្ធ ។

ទន្ទឹមនោះ ការប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យ កសាងផ្លូវចាក់បេតុង ១ ខ្សែ មានប្រវែង ១៧៥ម៉ែត្រ និងទទឹង ៤ ម៉ែត្រ កន្លះ ក្នុងបរិវេណ វត្តមង្គលវន្ត (ហៅវត្តស្ទឹងតូច) ។

នៅក្នុងឱកាសនេះដែរ ពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លា អាចចូលជាបច្ច័យកសាង ឬជាវជាសម្ភារៈ សម្រាប់ការចូលរួមកសាង ដើម្បីទុកប្រើប្រាស់ ក្នុងការធ្វើដំណើរទៅមក រៀងទៅ ។

ព្រះគ្រូ សិលសំវរោ ភាព វណ្ណដា ព្រះគ្រូចៅអធិការ វត្តមង្គលវន្ត (ហៅវត្តស្ទឹងតូច) រួមនឹងលោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត សូមឧទ្ទិសមគ្គផលនៃបុណ្យផ្កាសាមគ្គីនេះ ជូនចំពោះឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំមន្រ្តីរាជការព្រមទាំងបងប្អូនប្រជាជនទាំងអស់ ដែលបានចូលរួមក្នុងការកសាងនេះ សូមសមប្រកបតែនឹងពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

កម្មវិធីបុណ្យ នាថ្ងៃទី ១ ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រុងពាលី, លើកទង់, បួងសួងបំបួសភ្នំខ្សាច់, នមស្សការព្រះរតនត្រៃ, ចម្រើនព្រះបរិត្ត និងនិមន្តធម្មកថិកសម្ដែងធម៌ទេសនាកណ្ឌព្រះមាល័យទេវត្ថេរ។ ថ្ងៃទី២ ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ប្រគេនយាគូព្រះសង្ឃ, និមន្តព្រះសង្ឃទាំង ១៤អង្គ ទេសនាចាប់ពីកណ្ឌទលពរ, កណ្ឌជាលិភិសេក និងទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយស។

លុះថ្ងៃទី៣ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នមស្សការគុណព្រះរតនត្រៃ, ប្រគេនយាគូព្រះសង្ឃ, ទេសនាកណ្ឌសរសើរអានិសង្សជាតក, និមន្តព្រះសង្ឃសូត្រសត្តប្បករណភិធម្ម ទាំង ៧គម្ពី ដាក់បាត្រ និងវេរភត្តហារ ប្រគេនព្រះសង្ឃ ពហូទេវា, ផ្សឹកខ្សាច់, បក់ពពិល, ចម្លងបុណ្យ ជាកិច្ចបង្ហើយបុណ្យ៕