Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសាធំមណ្ឌលត្បូងឃ្មុំ ប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាទូទាំងខេត្ត

  • Print

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយសាលាគណខេត្តត្បូងឃ្មុំ រៀបចំដំណើការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាទូទាំងខេត្ត កាត់ស្រោមវិញ្ញាសាធំមណ្ឌលត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីកាត់វិញ្ញាសារធំ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ព្រមទាំងដែលមានបេក្ខសមណៈសិស្ស និងបេក្ខជនប្រឡង សរុបចំនួន ២១០អង្គ/នាក់។

នាឱកាសនោះ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត មានប្រសាសន៍ថា ថ្ងៃនេះ ពិតជាមានក្តីរីករាយ ត្រេកអរជាអនេក ដែលបានចូលរួមជាអធិបតីក្នុងពិធីនេះ បន្ថែមពីនេះ ឯកឧត្តម បានសង្កេតឃើញថា វិស័យពុទ្ធចក្រ ពិតបានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការអប់រំផ្លូវចិត្ត សតិអារម្មណ៍ពុទ្ធបរិស័ទ និងបានអប់រំផ្សព្វផ្សាយឱ្យប្រជាជនខ្មែរ មានចរិយាល្អ ស្គាល់ខុស ស្គាល់ត្រូវ ស្គាល់បុណ្យ ស្គាល់បាប ប្រសិនបើគ្មានព្រះពុទ្ធសាសនា ឬព្រះសង្ឃខ្មែរ ដែលបានរៀនសូត្រពុទ្ធឱវាទ និងគម្ពីរព្រះត្រៃបិដក ដ៏ត្រឹមត្រូវនោះទេ ម្ល៉េះប្រទេសយើងអាចនឹងជួបការលំបាក ដូចសម័យ ប៉ុល ពត ដែលធ្វើឱ្យមានភ្លើងសង្គ្រាមកើតឡើងសម្លាប់ប្រជាជនខ្មែរ សម្លាប់អ្នកប្រាជ្ញបណ្ឌិត បញ្ញវន្តខ្មែរ ជាបន្តទៀត។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលរងខេត្ត បានលើកឡើងថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម្រាប់សមណៈសិស្សទាំងអស់នាថ្ងៃនេះ គឺជាការវាស់ស្ទង់នូវចំណេះដឹង ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រហស្ថ មួយចំនួន ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក និងដើម្បីសិក្សាបន្តនូវកំរិតថ្នាក់បន្តទៀត។

ដោយឡែកចំពោះការរៀបចំប្រឡងរបស់មន្ទីរធម្មការនិងសាសនាខេត្ត រៀបចំបានល្អត្រឹមត្រូវតាមបន្ទប់នីមួយៗ មានខ្យល់ចេញចូលបានល្អ សមណសិស្សទ្រង់មានគំលាតគ្នាតាមបន្ទប់នីមួយៗ។

ឯកឧត្តម បន្តថា ដើម្បីចូលរួមថែរក្សាវិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គប្បីអ្នកប្រតិបត្តិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្បួនច្បាប់ធម៌វិន័យឲ្យបានត្រឹមត្រូវ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលប្រទេសជាតិមាន សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

បើតាមការបញ្ជាក់របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ចំពោះការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាទូទាំងខេត្តនេះ ប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ មានសមណសិស្សសរុបចំនួន២១០អង្គ គណៈមេប្រយោគ៦១អង្គ/នាក់ ចែកចេញជា០៩បន្ទប់ ប្រលងលើវិញ្ញាសាចំនួន០៦គឺ១.ភាសាបាលី ២.តែងសេចក្ដី ៣.ភូមិវិទ្យា,ប្រវត្តិវិទ្យា,វិទ្យាសាស្ត្រអនុវត្តន៍ ៤.សរសេរតាមអាន ៥.ព្រះវិន័យ,ពុទ្ធប្បវត្តិ,ពុទ្ធសាសនា និង៦.គណិតវិទ្យាផងដែរ៕