Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំជួបសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជន នគរបាល យោធិន និងប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥៦គ្រួសារ

  • Print

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ជូនដល់ អតីតយុទ្ធជន នគរបាល យោធិន និងប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅលើដីសម្បទានសង្គមកិច្ចតាមតំបន់ព្រំដែន ក្នុងស្រុកពញាក្រែក និងស្រុកមេមត់ ចំនួន ១៥៦គ្រួសារ ស្ថិតនៅដីសម្បទានសង្គមកិច្ច (ក្បែរច្រកទ្វារអន្តរជាតិត្រពាំងផ្លុង) ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ អាជ្ញាធរស្រុក ឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ និង បានលើកឡើង ពីសកម្មភាព នានា របស់សមាគមន៍ ដោយថ្ងៃនេះ មានបងប្អូន អតីតយុទ្ធជន នគរបាល យោធិន និងប្រជាពលរដ្ឋក្រីក្រ បានចូលរួម មានចំនួនសរុប ១៥៦ គ្រួសារ ដែលមកពីស្រុកពញាក្រែក ៥០គ្រួសារ និង ស្រុកមេមត់ ១០៦គ្រួសារ ។

ជាមួយគ្នានេះ ក៏គឺជាការផ្ដល់ ការលើកទឹកចិត្តដល់អតីតយុទ្ធជន ឱ្យកាន់តែមានឆន្ទៈមោះមុត និងជំហររឹងមាំ បន្តគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន ចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្ម ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិ ឱ្យខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តមកអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាល សម្តេចតែងបានគិតគូពីសុខទុក្ខ និងជីវភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាពផងដែរ។ ឯ

កឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ជាមួយនឹងសមិទ្ធផលដ៏ធំធេងដែលសម្រេចបាន លើវិស័យសុខុមាលភាពអតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគមអតីតយុទ្ធជន យ៉ាងណាក្តី ក៏បងប្អូនអតីតយុទ្ធជននៅមានបញ្ហាប្រឈម និងមានឧបសគ្គជាច្រើន តម្រូវឲ្យយើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យបងប្អូនអតីតយុទ្ធជនទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមជម្រាបជូនថា នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានប្រគល់អំណោយ របស់សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជន សរុប ចំនួន ១៥៦ គ្រួសារ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ចំនួន ៥០ គ.ក, មី ចំនួន ១កេស , ទឹកត្រី ចំនួន ១យួរ, ទឹកស៊ីអ៊ីវ ចំនួន ១យួរ, ប៊ីចេង ចំនួន ១កញ្ចប់ (០,៥ គ.ក), ខ្ទឹមស ចំនួន ១គ.ក, ត្រីខ ចំនួន ១យួរ, អាវរងារ ចំនួន ០១, និងថវិការចំនួន ៥ម៉ឺនរៀល ផងដែរ៕