Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តជោតនារាម (ហៅវត្តពាមចក) តម្លៃប្រមាណជាង ២១ម៉ឺនដុល្លា

  • Print

(ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តជោតនារាម (ហៅវត្តពាមចក) ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថាផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន ទៅាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា មហាកុដិ និងសមិទ្ធផលនានា ដែលបានកសាងឡើង និងសម្ពោធដាក់ឲ្យប្រើប្រាស់ នាឱកាសនេះ គឺជាសមិទ្ធផលថ្មី ដែលបង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺ ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏សូមចូលរួមត្រេកអរ និងសាទរចំពោះសមិទ្ធផលជាច្រើន ដែលកំពុងកើតឡើងនៅក្នុងស្រុកត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់ពលរដ្ឋគ្រប់ៗរូប សូមបន្តចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើង។

លើសពីនេះ ក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជំនឿទុកចិត្តមកលើ ប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តដឹកនាំបម្រើជាតិ និងប្រជាជនកម្ពុជាជារៀងដរាប។

បើតាមរបាយការណ៍របស់លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ៖ សមិទ្ធផលដែលត្រូវសម្ពោធនាពេលនេះ រួមមាន មហាកុដិ១ខ្នង ខ្លោងទ្វារចំនួន២ កុដិឈើ ចំនួន១ ផ្លូវបេតុង បន្ទប់ទឹក ចាក់ដីក្នុងវត្ត៣៥០០ឡាន របងវត្តព័ទ្ធជុំវិញ ប្រវែង៤៣០ម៉ែត្រ ជណ្ដើរឧបដ្ឋានសាលាចំនួន១ តញ៉ាបឧបដ្ឋានសាលាទំហំ១០២ម៉ែត្រ សរុបការសាងសងចំណាយថវិកាចំនួន២១៩.៥៨២ដុល្លា៕