Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល (ហៅវត្តអំពិល) នៅក្នុងស្រុកក្រូចឆ្មារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ  នាពេលដ៏ខ្លីខាងមុខនេះ

  • Print

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមកាពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល (ហៅវត្តអំពិល) ស្ថិតនៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាពេលដ៏ខ្លីខាងមុខនេះ ។

កិច្ចប្រជុំនេះ ធ្វើឡើង នៅបរិវេណវត្តពោធិសាល (ហៅវត្តអំពិល) ស្ថិតនៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ លោក សយ ទូច អភិបាល នៃគណៈអភិបាលស្រុកក្រូចឆ្មារ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំង ៣ ប្រភេទ អាជ្ញាធរស្រុក ឃុំ ព្រះសង្ឃ គណៈកម្មការវត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា កងកម្លាំងទាំង បី ប្រភេទ គណៈកម្មការ ទទួលបន្ទុករៀបចំ ផែនការសកម្មភាព នៅក្នុងឱកាសនៃការប្រារព្ធពិធីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាពេលដ៏ខ្លីខាងមុខនេះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាព ជូនគណៈអធិបតី គណៈប្រតិភូ និងប្រជាពលរដ្ឋ ដែលចូលរួមនៅក្នុងពិធី សម្ពោធ នេះ ដែលរដ្ឋបាលខេត្ត និងស្រុក បានរៀបចំនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ទទួលបានសុវត្ថិភាពខ្ពស់។

ជាមួយគ្នានោះ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ក៏បានបង្ហាញពីផែនការត្រៀម និងសកម្មភាពនានា ជុំវិញ ដំណើរការនៃការប្រារព្ធពិធីជូនអង្គប្រជុំជ្រាប ដោយមានការលើកឡើងពីភាគីពាក់ព័ន្ធ នូវ បញ្ហាប្រឈម និងមានដំណោះស្រាយរួមគ្នា សំដៅធ្វើយ៉ាងណា ពិធីសម្ពោធ នាពេលដ៏ខ្លីខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ត្រី ឈឿន ឆាយ ស្នងការរងខេត្តត្បូងឃ្មុំ ទទួលផែនការងារសណ្តាប់ធ្នាប់ បានឲ្យដឹងថា ចំពោះទីតាំងគោលដៅ នៃផែនការ របស់ខេត្ត ដែលបានដាក់កំណត់ ក្នុងការ ការពារសុវត្ថិភាព ដល់គណៈប្រតិភូ និងប្រជាពលរដ្ឋ ដែលគាត់អញ្ជើញមក នៅក្នុងពីធីនេះ គឺស្នងការនគរបាលខេត្ត បានត្រៀមអនុវត្ត និងរៀបចំផែនការនេះរួចស្រេចហើយ ដើម្បីធ្វើយ៉ាងណា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ។

តមក ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានផ្ដាំផ្ញើដល់ រដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ បម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព កម្លាំងមានសមត្ថកិច្ចទាំងអស់ រដ្ឋបាលស្រុក ឃុំ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារកាតព្វកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរនាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕