Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រារព្ធពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤

  • Print

(ត្បូងឃ្មុំ) ៖ សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅសាលប្រជុំសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាន់ទី២ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អង្គសន្និបាតប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ ឯកឧត្តមប្រធាន ឯកឧត្តមព្រះរាជអាជ្ញា នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ទាំង០៨ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច ឯកឧត្តម លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា បានមានប្រសាសន៏ថា ឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ ដែលសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំពិធីសន្និបាតបូកសរុបការងារ និងលើកទិសដៅសម្រាប់ឆ្នាំបន្ទាប់ ដើម្បីពិនិត្យការងារបច្ចេកទេស និងកិច្ចការរដ្ឋបាល ហើយអ្វីដែលសំខាន់នៃអង្គសន្និបាទ គឺដើម្បីស្នើ ឯកឧត្តម លោក-លោកស្រី លើកឡើងនូវបញ្ហាប្រឈម ដែលកើតឡើងកន្លងមក ជាមួយស្ថាប័នដែលពាក់ព័ន្ធ ។

ឯកឧត្តម អគ្គព្រះរាជអាជ្ញា ក៏បានថ្លែងការកោតសរសើរ ដល់ ឯកឧត្តម លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីអគ្គលេខាធិការដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចំពោះការផ្តល់កិច្ចសហការ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់ពីការបង្កើតសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្នុងបុព្វហេតុដើម្បីបម្រើការងារវិស័យយុត្តិធម៌ជូនប្រជាពលរដ្ឋ។

តមក ឯកឧត្តម ទុំ សោភ័ណ អគ្គលេខាធិការ ក៏បានអាននូវរបាយការណ៍ ក្នុងឆ្នាំ២០២២ ដែលបានអនុវត្តនាពេលកន្លងមក ដោយមានកិច្ចពិភាក្សា អំពីរបាយការណ៍សង្ខេប និងមានការសម្របសម្រួល ពីសំណាក់ ឯកឧត្តមប្រធាន និងឯកឧត្តមអគ្គព្រះរាជអាជ្ញា ដោយាបានចែករំលែកបទពិសោធន៍ អំពីវិធានការណ៍ ការដោះស្រាយការកកស្ទះសំណុំរឿង ជាមួយកិច្ចពិភាក្សា អំពីបញ្ហាប្រឈម ក្រោមប្រធានបទ “ការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ” ជាធាតុចូលដ៏សំខាន់សម្រាប់ប្រព័ន្ធតុលាការ ។

ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានមានប្រសាសន៍ថា ការខិតខំប្រតិបត្តិការងារ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ នាឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលល្អប្រសើរ ដោយសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងរយៈពេលពេញ មួយឆ្នាំនេះ។

លទ្ធផលទាំងអស់នេះ បានមកពីកម្លាំងសាមគ្គី រួមគ្នាគិត រួមគ្នាធ្វើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ស្របតាមតួនាទី ភារកិច្ចដែលមានកំណត់ក្នុងច្បាប់ ដោយគោរពតាមគោលការណ៍យុត្តិធម៌ និងច្បាប់ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ដែលតម្រូវឱ្យមន្រ្តីយកចិត្តទុកដាក់អនុវត្ត ស្របតាមគោលការណ៍ច្បាប់ និងគោលនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងយន្តការនៃការផ្ដល់សេវាយុត្តិធម៌ឆាប់រហ័ស ប្រកបដោយ សមភាព តម្លាភាព និងយុត្តិធម៌។

ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បន្តថា ផ្អែកតាមលទ្ធផលការងារដែលសម្រេចបាន និងការរកឃើញបញ្ហាប្រឈម និងការដោះស្រាយ បញ្ហាប្រឈម ដែលបានលើកឡើងក្នុងអង្គសន្និបាត សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក៏ដូចជាសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ទាំង០៨ អាចទទួលបានធាតុចូលបន្ថែមថ្មីៗទៀត ក្នុងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព សម្រេចបានលទ្ធផលល្អស្របតាមទិសដៅការងារក្នុងឆ្នាំ២០២៤ និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ស្របតាមការដាក់ចេញដោយក្រសួងយុត្តិធម៌។

ឯកឧត្តម ម៉ុង មុនីចរិយា បានសំណូមដល់ក្រឡាបញ្ជីគ្រប់រូប ក្នុងស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការ សូមបន្តខិតខំប្រឹងប្រែង ដោយប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានសកម្ម និងបានសម្តែងការកោតសរសើរ ដល់មន្ត្រីទាំងអស់ នៅក្នុងស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យសម្រេចបាននូវលទ្ធផល និង សមិទ្ធផល ថ្មីៗបន្ថែមទៀត ។

នៅចុងបញ្ចប់ អង្គសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក៏បានប្រគល់ប័ណ្ណសរសើរ ជូនដល់មន្រ្តីឆ្នើម ដែលបានខិតខំបំពេញការងារ នាពេលកន្លងទៅ ប្រកបដោយបរិយាកាសរីករាយ និងស្នាមញញឹម៕