Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»

  • Print

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលស្តីពី «ការបើកប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» បានបើកដំណើរការរយៈ ពេល១ថ្ងៃ ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តត្បូងឃ្មុំ ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល/អភិបាលរងក្រុង/ស្រុកទាំង៧ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង/ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្រ្តីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ និងមន្រី្តពាក់ព័ន្ធជាច្រើនរូបផងដែរ។

បើតាមរបាយការណ៍របស់លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបន្តផ្ដល់ជំនួសដល់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីមួយកើតចេញពីការធ្វើសមាហរណកម្ម កម្មវិធីជំនួយសង្គមដែលកំពុងអនុវត្តចំនួន៣ និងរបបថ្មីចំនួន២ បញ្ចូលគ្នាជាកញ្ចប់តែមួយ រួមមាន៖ ១កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូបករណ៍ សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនមានពិការភាព ៤ .កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ។

ក្នុងនោះ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ បង្កើតឡើងក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការរបស់បុគ្គលពេញមួយវដ្តជីវិត ហើយផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យ និងភាពងាយរងគ្រោះនានា។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈ ប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងងាយរងហានិភ័យ ពិសេសនោះ គឺចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត ក៏សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសហការី របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរផែនការខេត្ត រដ្ឋបាលក្រុង ស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ពិសេស រដ្ឋបាលឃុំ សង្កាត់ ដែលជាអ្នកប្រតិបត្តិករផ្ទាល់នៅថ្នាក់មូលដ្ឋាន ដែលកន្លងមកពិតជាបានអនុវត្តនូវ ក្របខណ្ឌ ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ទាំងការផ្តល់សេវាសាធារណៈ និងទាំងការអនុវត្ត កម្មវិធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងអនុវត្តក្នុងក្របខណ្ឌ ទូទាំងប្រទេសនិយាយរួម និងក្នុងក្របខណ្ឌខេត្ត និយាយដោយឡែក ឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈនៅក្នុងខេត្តត្បូងឃ្មុំ ដែលមានចំងាយឆ្ងាយជាងគេនេះ ធ្វើឲ្យប្រជាពលរដ្ឋទទួលបានលទ្ធផលដូចខេត្តដទៃទៀតផងដែរ៕