Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍រីកចម្រើន

  • Print

ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំ(ក)សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក-លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។

តាមរយៈការពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ សមាជិកនៃកិច្ចប្រជុំ ក៏បានលើនូវករណីពាក់ព័ន្ធមួយចំនួន អំពីការអនុវត្តគោនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព និងបញ្ហាផ្សេងៗជាច្រើនទៀត ។

ក្នុងនោះ មន្ត្រីជំនាញ អង្គភាព មន្ទីរ ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំជាបន្តបន្ទាប់រួចមក ទើបសមាជិក សមាជិកា បានអនុម័តដោយការលើកដៃទៅលើពង្រាងរបាយការណ៍ ២៣សម្លេង លើ២៣សម្លេង។ នាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង អង្គភាព ចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមក្រុង ស្រុកនីមួយៗ និងបានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យមានប្រសិទ្ឋិភាព នូវការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅលើសេវាមួយចំនួនផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត បានឲ្យដឹងថា ៖ តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកា លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលល្អតាមការគ្រោងទុក។

ក្នុងនោះឯកឧត្តម បានលើកឡើងថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

សូមបញ្ជាក់ថា៖ របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ រួមមានៈ ១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្ត ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងផែនការសកម្មភាព ការងាររយៈពេល៣ខែ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៥-បញ្ហាផ្សេងៗ(ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត) ៕