Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកមេមត់ ប្រមាណជាង ១ម៉ឺននាក់ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ( ៧ មករា ១៩៧៩ - ៧ មករា ២០២៤)

  • Print

(ត្បូងឃ្មុំ) ៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ( ៧ មករា ១៩៧៩ - ៧ មករា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកមេមត់ ប្រមាណជាង ១ម៉ឺននាក់ នៅទីលានតារាងបាល់ទាត់ចំការកៅស៊ូមេមត់ ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានអានសុន្ទរកថារបស់តេជោ ហ៊ុន សែន ដោយមានខ្លឹមសារអត្ថន័យដ៏ជ្រាលជ្រៅ នៃកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ដែលបានធ្វើអោយប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បន្តលើកឡើងពីសុន្ទរកថា ដោយបានរំលេចពីដំណើរការប្រារព្ធពិធីអបអរសាទរ ថ្ងៃ ៧ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃគម្រប់ខួប ៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។

ទន្ទឹមនោះ ក៏ជាការបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា ដោយបានបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ឯកឧត្តម ជា សុផារ៉ា បានគូសបញ្ជាក់ថា ការប្រារព្ធខួបទី៤៥ នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា នឹងត្រូវចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារី សាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ព ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ពុះពារផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង រារាំង មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន លើទឹកដីកម្ពុជាទៀតឡើយ។

សូមបញ្ជាក់ថា៖ ថ្នាក់ដឹកនាំអាជ្ញាធរដែនដី មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់រួមជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង បានរៀបចំអបអរសាទរថ្ងៃជ័យជម្នះ ៧មករា បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយប្រជាជនកម្ពុជា បានប្រសិទ្ធនាមជ័យជម្នះ ៧ មករាថាជា«ថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានថ្ងៃទី៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះនោះទេ» ៕

ជាចុងក្រោឯកឧត្តម ជា សុផារ៉ា សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សូមឲ្យ ថ្នាក់ដឹកនាំអាជ្ញាធរដែនដី មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់រួមជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ រៀបចំ និង ចូលរួមអបអរសាទរ ថ្ងៃជ័យជម្នះ «៧ មករា» ដោយប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយប្រជាជនកម្ពុជា បានប្រសិទ្ធនាម ជ័យជម្នះ ៧ មករា នេះ ថាជា«ថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានថ្ងៃទី៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះនោះទេ» ៕