Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៥ ថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

  • Print

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ខួបទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដែលជាទិវាប្រវត្តិសាស្ត្រឆ្នាំនេះបានប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបានសម្រេចសមិទ្ធផលធំៗថ្មីៗលើគ្រប់វិស័យបន្ទាប់ពីកម្ពុជាបានឈ្នះលើសមរភូមិនៃជំងឺកូវីដ-១៩ ហើយយើងបានបើកប្រទេសឡើងវិញចាប់ពី ចុងឆ្នាំ២០២១ ហើយបានកំពុងបន្តដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ប្រកបដោយភាពធន់ និងបរិយាប័ន្ន នៅក្នុងរយៈពេលប្រមាណ៤ខែកន្លងមកនេះ សម្រេចបានលទ្ធផលជាច្រើនជាទីមោទភាពយ៉ាងក្រៃលែង ដោយកំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា តាមរយៈវីរភាពដ៏អស្ចារ្យនេះពិតជាស័ក្តិសមណាស់ដែលសម្តេចតេជោ ត្រូវបានពលរដ្ឋខ្មែរប្រសិទ្ធនាមថា «សម្តេចពុក» ពោលគឺជាឪពុកដែលហ៊ានលះបង់ជីវិតដើម្បីកូន។

ជាស្ថាបនិកនិងមគ្គុទេសឯកនៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ពីព្រោះសម្តេចជាអ្នកធ្វើឱ្យសម្រេចសន្តិភាព តាមរយៈដំណោះស្រាយនយោបាយឈ្នះ-ឈ្នះដ៏ល្អឯកគ្មានពីរ។

នៅកម្ពុជា បើនិយាយពីការសង្គ្រោះជីវិតពីរបបខ្មែរក្រហម និយាយពីសន្តិភាព និយាយពីនយោបាយឈ្នះ-ឈ្នះ និយាយពីការធានាស្ថិរភាពនយោបាយ និរន្តរភាពសង្គម និងការអភិវឌ្ឍ គឺមិនអាច មិននិយាយពីតួអង្គសម្តេចតេជោ ហ៊ុន សែន បានឡើយ។

ថ្មីៗនេះកម្ពុជាបានទទួលកេរ្តិ៍ឈ្មោះថ្មី ល្បីរន្ទឺមួយទៀតលើពិភពលោកថាជា «ប្រទេសតូចតែបេះដូងធំ» តាមរយៈការជួយសង្គ្រោះជីវិតទេសចរជាងពីរពាន់នាក់នៅលើនាវា Westerdam ដោយប្រើបេះដូងមនុស្សធម៌ ក៏ជាស្នាដៃសម្តេចតេជោ ហ៊ុន សែន។

កម្ពុជាបាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុត ដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅក្រោមម្លប់សុខសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានយុទ្ធសាស្ត្រក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ច ហើយអត្ថន័យនៃសុខសន្តិភាពនេះនឹងដក់ជាប់នៅក្នុងផ្នត់គំនិតរបស់កូនខ្មែរជារៀងរហូតមក។

ឯកឧត្តម ក៏បានបញ្ជាក់ថា កាលពី៤៥ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក មិនមានអាហារបរិភោគគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់ត្រូវបានដកហូត ឬលុបបំបាត់ចោល។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។

ដូចនេះ ប្រជាជនកម្ពុជាចងចាំជានិច្ចនៅតម្លៃនៃ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធមួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈដែលជាការខិតខំតស៊ូរបស់ ប្រមុខដឹកនាំឆ្នើមរបស់ប្រទេសកម្ពុជា និងយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងការដណ្តើមជ័យជម្នះជូនប្រជាជនកម្ពុជាទាំងមូល ដូចនេះហើយទើបប្រជាជនកម្ពុជាស្គាល់ច្បាស់ពីតម្លៃន័យសន្តិភាព ហើយស្មារតី៧មករា គឺស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប៕