Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃឆ្លងឆ្នាំសកល 2 0 2 4 ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរមកកម្សាន្តនៅទីរួមខេត្ត និងតាមតំបន់រមណីយដ្ឋាននានា សរុបជាង ៩ម៉ឺននាក់

  • Print

បងប្អូនប្រជាពលរដ្ឋជាង៩មុឺននាក់ បានមកកំសាន្តសប្បាយនៅតាមរមណីដ្ឋាននានា និង មើលប្រដាល់គុនខ្មែរ ចូលរួមរាប់ថយក្រោយ និងទស្សនាការបាញ់កាំជ្រួចពាសពេញផ្ទៃមេឃ នៅទីរួមខេត្តត្បូងឃ្មុំ <ក្រោមម្លប់សុខសន្តិភាព>> នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលឆ្នាំថ្មី២០២៤។

ព្រឹត្តិការណ៍ចុងឆ្នាំ ឆ្លងឆ្នាំសកល 2 0 2 4 ដ៏សប្បាយយ៉ាងកងរំពងនេះ ផុសត្រដែតឡើង ក្រោមការគិតគូរ ចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ <<ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ>> រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក៏បានរៀបចំពិធីជប់លាងជូនមន្ត្រីរាជការដែលខិតខំបំពេញតួនាទី និងភារៈកិច្ច យ៉ាងសកម្មក្នុងរយៈពេញ១ឆ្នាំឆ្លងទៅ ដោយមានការជួបជុំហូបអាហារសាមគ្គី និងមានតន្ត្រីរាំលេងកម្សាន្ត សប្បាយរីករាយផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវទាំងទ្វេ បានបួងសួង ជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល 2 0 2 4 សូមប្រសិទ្ធពរជ័យ បពរមហាប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ មុខរបររកសុី និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

បើតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បញ្ជាក់ថា ៖ ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសឆ្លងឆ្នាំសកល២០២៣ ឆ្លងចូល ២០២៤ សរុបប្រហែល ៩៣,៧២៥នាក់ ស្រី ៥៦,២៧៥នាក់ ភ្ញៀវបរទេសគ្មានផងដែរ។

ក្នុងនោះ មន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយ៖ បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន មិងបានចងបដាផ្សព្វផ្សាយ “ទីក្រុងស្ពាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ហើយបានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម។