Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកជំទាវ ឆាយ វ៉ាន់នឿន ចុះតាមដានវាយតម្លៃលើការអនុវត្ត អនុសញ្ញាCEDAW អនុ សាសន៍ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទង នឹងការ លើកកម្ពស់ ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្រ្តីនៅខេត្តត្បូងឃ្មុំ

  • Print

ត្បូងឃ្មុំ ៖ ដើម្បី សម្របសម្រួល និងផ្ដល់យោបល់ ជូនរាជរដ្ឋាភិបាល លើបញ្ហាដែលទាក់ទង ដល់ការលើកកំពស់ ស្ថានភាព តួនាទីរបស់ស្រ្តី និងសុខុមាល ភាពសង្គមស្រ្តីកម្ពុជា សំដៅកាត់បន្ថយ ឈានទៅ លុបបំបាត់រាល់ ទំរង់នៃការរើសអើង ប្រឆាំងនឹងស្រ្តី និងអំពើហឹង្សា លើស្រ្តី ។ 

នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅសាលា ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីវាយតម្លៃ លើការអនុវត្ត អនុសញ្ញាCEDAW អនុសាសន៍សម្ដេច តេជោនាយក រដ្ឋមន្រ្តី និងច្បាប់ជាតិពាក់ព័ន្ធ ដែលទាក់ទង នឹងការលើក កម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាល ភាពស្រ្តីនៅ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ឆាយ វ៉ាន់នឿន សមាជិក ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្តី និងជារដ្ឋលេខាធិការ ទីស្ដីការគណៈ រដ្ឋមន្ត្រី មានការអញ្ចើញ ចូលរួមពី លោក លោកស្រី គណៈប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

ការចុះតាមដានវាយ តម្លៃលើការអនុវត្ត អនុសញ្ញាCEDAW និងច្បាប់ជាតិ ពាក់ព័ន្ធដែល ទាក់ទងនឹងការលើក កម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាល ភាពស្រ្តី នៅ ខេត្តត្បូងឃ្មុំនេះ ៖ មានគោលបំណង ស្ដាប់របាយការណ៍ និងស្វែងយល់ពី បញ្ហាប្រឈមនិង វិធានការទាំងឡាយ លើការអនុវត្តច្បាប់ជាតិ អន្តរជាតិ និងអនុសាសន៍ ដ៏ខ្ពង់របស់សម្ដេច តេជោនាយករដ្ឋមន្ត្រី ក្នុងការលើក កម្ពស់សា្ថនភាព ជីវភាព ឋានៈ តួនាទី និងសុខុមាល ភាពស្ដ្រីនៅកម្ពុជា និងបង្ហាញពី យន្តការជាតិ រចនាសម្ព័ន្ធ សមាសភាព និងតួនាទី ភារៈកិច្ច របស់ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្ត្រី ផងដែរ ៕