Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកជំទាវ ឡេង សុខា បើកកិច្ចប្រជុំគណៈកម្មការខេត្តលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តត្បូងឃ្មុំ

  • Print

 ត្បូងឃ្មុំ : យោងតាម សេចក្ដី សម្រេចលេខ ៣៣សសរ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើត លេខាធិការដ្ឋាន គណៈកម្មការខេត្ត លុបបំបាត់ឱសថ ក្លែងក្លាយ និងសេវា សុខាភិបាល ខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រ ។ 

នាព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានរៀបចំ កិច្ចប្រជុំ គណៈកម្មការខេត្ត លុបបំបាត់ ឳសថ ក្លែងក្លាយ និងសេវា សុខាភិបាល ខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ និងប្រធាន គណៈកម្មការ លុបបំបាត់ឱសថ ក្លែងក្លាយ និងសេវា សុខាភិបាល ខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រ ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្រ្តី ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

លោកឱសថការី ផុល ពន្លឺ អនុប្រធាន មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ ស្ដីពីសកម្មការងារ លុបបំបាត់ ឱសថក្លែងក្លាយ និងសេវា សុខាភិបាល ឯកជនខុសច្បាប់ របស់មន្ទីរ សុខាភិបាល ខេត្តត្បូងឃ្មុំ បញ្ជាក់ថា៖ ក្រុមភ្នាក់ងារ ត្រួតពិនិត្យ ឱសថមន្ទីរ សុខាភិបាល បានចុះធ្វើការ ត្រួតពិនិត្យ តាមទីតាំង ឱសថស្ថាន , ឱសថស្ថានរង ,  បន្ទប់ពិគ្រោះព្យាបាលជម្ងឺ , មន្ទីរសំរាក ព្យាបាល, បន្ទប់ថែទាំ , បន្ទប់ពិនិត្យផ្ទៃពោះ នៅក្នុង ស្រុកមេមត់ , ពញាក្រែក , ត្បូងឃ្មុំ , បានចំនួន ៧៨កន្លែង និងដកហូតថ្នាំ ដែលគ្មានការកំណត់ , គ្មានបញ្ជីកា និងឱសថ ដែលក្រសួង សុខាភិបាល ហាមលក់ បានចំនួន ៧៤២មុខ ស្មើនឹង ២៤៤គ.ក្រ ដែលបច្ចុប្បន្ន កំពុងរក្សាទុក នៅមន្ទីរសុខាភិបាល ដែលជាលេខាធិការដ្ឋាន គណៈកម្មការ លុបបំបាត់ ឱសថក្លែងក្លាយ និងសេវា សុខភិបាល ខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រ និងសព្វថ្ងៃ កំពុងតែបន្តចុះ ធ្វើការត្រួតពិនិត្យ មិនទាន់ចប់នៅឡើយ ។

លោកជំទាវ ឡេង សុខា មានប្រសាសន៍ថា ៖ កត្តាដែលសម្រេច បាននូវលទ្ធផល ខាងលើគឺ ដោយសារមាន ការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ និងជាពិសេស ស្មារតីមនសិការ ក្នុងការអនុវត្ត ការងាររបស់ មន្ត្រីសុខាភិបាល និងមានការសហការ ល្អពីអង្គភាព ពាក់ព័ន្ធ រដ្ឋអំណាច មូលដ្ឋាន កងកំលាំងប្រដាប់ អាវុធគ្រប់អាវុធ គ្រប់ប្រភេទផងដែរ ។ 

លោកជំទាវ បន្តទៀតថា ៖ ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុន មួយចំនួនតូច ពុំបានមកចូល អោយមន្ទីរសុខាភិបាល ធ្វើការត្រួតពិនិត្យ មុនចែកចាយ នូវផលិតផលឱសថ គ្រឿងសំអាង អោយបាន ត្រឹមត្រូវនៅឡើយ តែទោះយ៉ាងណាក្ដី មន្ទីរសុខាភិបាល និងបន្តសហការ ជាមួយ មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីលុបបំបាត់ អោយបានជាស្ថាពរ នូវអ្វីដែលខុសច្បាប់ ដើម្បីជួយលើក កម្ពស់ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ ឡើងផងដែរ ៕