Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គីភ័យឆាបឆេះផ្ទះអស់១ខ្នង ស្លាប់ម្នាក់ ក្នុងស្រុកអូរាំងឪ

  • Print

ត្បូងឃ្មុំ៖ រយៈពេលជិត ២ម៉ោង អគ្គីភ័យបានលេបត្រ បាក់ផ្ទះ១ខ្នងត (លក់ពូក ភួយ និងគ្រឿងស្បង់ជីវរ) ខូចខាតទ្រព្យសម្បត្តិទាំងស្រុង និងបណ្តាលឲ្យ ស្ត្រីជាកូនម្ចាស់ ផ្ទះម្នាក់ស្លាប់យ៉ាង វេទនាបំផុត នៅពាក់កណ្តាល យប់ថ្ងៃទី១៦ ឈានចូល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ចំណុចខាងត្បូង ផ្សារអូរាំងឪ ចំងាយ៥ម៉ែត្រ ស្ថិតក្នុងភូមិ លេខ៤កើត ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

លោកវរៈសេនីយ៍ទោ លឿង រដ្ឋា អធិការនគរបាល ស្រុកអូរាំងឪ បានបញ្ជាក់ឲ្យដឹងថា ករណីអគ្គីភ័យ បានឆាបឆេះ ចំណុចខាងលើ ផ្ទះល្វែង១ខ្នង ទំហំ៥គុណ៩ ថ្មក្រោម ឈើលើ ប្រក់ក្បឿង កម្លាំង នគរបាលរបស់យើង ប្រមាណ៣០នាក់ សរុបទាំងកម្លាំង ប៉ុស្តិ៍រដ្ឋបាល ឃុំអំពិលតាពក និងកម្លាំងប្រជាពលរដ្ឋ ក្នុងភូមិបានសហការ គ្នាជួយបាញ់ទឹក ពន្លត់រយៈពេល ជិត២ម៉ោង ទើបទប់ស្កាត់ មិនឲ្យអណ្តាតភ្លើងឆាបឆេះ រាលដាលដល់ផ្ទះអ្នក ជិតខាងជាបន្តទៀត ទោះបីអណ្តាតភ្លើង ដែលឆេះចេញពី ពូក ភួយ ស្បង់ជីវរ សុទ្ធតែជាគ្រឿង ទទួលចំហេះយ៉ាងណា ក៏ដោយ ក៏កម្លាំងសហការ អាចទប់ស្កាត់ពន្លតបាន ។

លោកបានបញ្ជាក់ទៀតថា មូលហេតុ បណ្តាលមកពី ប្តីឈ្មោះ លន ស៊ាងហាក់ អាយុ៣៧ឆ្នាំ(កូនប្រសារ) និងប្រពន្ធឈ្មោះ ហេង ម៉ាឡែន អាយុ៣២ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះ ឈ្មោះ ឈាង សុផល ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ គឹម សុខនី អាយុ៥២ឆ្នាំ ។ មានទំនាស់ប្រកែកគ្នា ហើយនៅយប់កើតហេតុ កូនប្រសារបានទៅ ដេកផ្ទះបងប្អូន ប្រពន្ធខឹងក៏យក ខោអាវមកដុត រហូតដល់ ឆេះរាលដាល តែម្តងទៅ ។

ក្នុងឧប្បទវ ហេតុនេះដែរ បណ្តាលឲ្យ ឈ្មោះ គឹម សុខនី (ម្តាយ)របួសស្រាល (រលៀកត្រង់ស្មា) និងឈ្មោះ ហេង ម៉ាឡែន ស្លាប់នៅនឹងកន្លែងកើតហឹតុ និងទ្រព្យសម្បត្តិខូចខាតទាំងស្រុង កម្លាំងជំនាញ កំពុងស្រាវជ្រាវ ដើម្បីកំណត់លទ្ធផល នៃការខូចខាត ។ នៅពេលដែល អណ្តាលភ្លើងជិតរលត់ គេឃើញមានរថយន្តពន្លត់ អគ្គីភ័យចំនួន២គ្រឿង មួយមកពីខេត្ត ព្រៃវែងជា រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការ ខេត្តព្រៃវែង និងរថយន្តពន្លត់អគ្គីភ័យ ចំនួន១គ្រឿងទៀត របស់ក្រុមហ៊ុន ទឹកសុទ្ធឯកជន ក្នុងស្រុកអូររាំងឪ បានជួយបាញ់ ពន្លត់បន្ថែម អស់ទឹក សរុបចំនួន ៤ រថយន្តផងដែរ ៕