Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ

  • Print

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ នៅក្នុង ស្រុកក្រូចឆ្មា មានសេចក្តីរីករាយ និងធ្វើការ សាទរដល់ វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់ អាណតិ្តទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ដែលបានធ្វើការ ដោះស្រាយ នូវរាល់បញ្ហា ក៍ដូចជា សំណើរ និងសំណូមពរ ជូនប្រជាពលរដ្ឋ ។

វេទិការនេះ បានរៀបចំឡើង នៅវត្តប៉ឹស ឃុំប៉ឹស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម សៀក ឡេង សមាជិក ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ តំណាងដ៍ខ្ពស់ខ្ពស់ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋ ចូលរួម យ៉ាងច្រើន កុះករ ។ 

ឯកឧត្តម សៀក ឡេង សមាជិកក្រុម ប្រឹក្សាខេត្ត បានឲ្យដឹងថា ៖ ការរៀបចំវេទិការនេះ មានគោល បំណងចំបង ចង់ឲ្យប្រជាពលរដ្ឋ បានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើង នូវសំនួរ សំណូមពរ និងតម្រូវ ការដាក់ជូន អង្គវេទិកា ដើម្បីពិភាក្សា ដោះស្រាយ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ បន្ទាប់ពី ប្រជាពលរដ្ឋ ធ្វើការលើកឡើង ពីបញ្ហានានា ក៍ដូចជាសំណូម ពរមួយចំនួន ដើម្បីអោយ មន្ត្រីជំនាញ បានធ្វើការពិភាក្សា និងដោះស្រាយ រួចមក ឯកឧត្តម គន់ សុភា អភិបាលរង ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ រាល់បញ្ហាទាំងអស់ ដែលបងប្អូន លើកឡើងខាងលើ ឯកឧត្តម និងមន្ទីរជំនាញ នឹងព្យាយាម ធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋ អោយទាន់ ពេលវេលា ហើយបញ្ហាដែល ស្មុគស្មាញនៅសេសសល់ មិនទាន់បាន ដោះស្រាយភ្លាមៗ នាពេលនេះ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត នឹងធ្វើការ ពិភាក្សាគ្នា រកដំណោះស្រាយ អោយបានឆាប់ រហ័សជាបន្ត ជូនប្រជាពលរដ្ឋ ៕