Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ខួបលើកទី៦៧ នៃសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស ក្រោមប្រធានបទ «លើក កម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ»

  • Print

ត្បូងឃ្មុំ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅបរិវេណ សាលាបឋមសិក្សា ត្រពាំងឈ្នូស ស្ថិតនៅភូមិ និគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានរៀបចំខួប លើកទី៦៧ ត្រូវបានប្រារព្ធ ឡើងក្រោម ប្រធានបទ « លើក កម្ពស់ សិទ្ធិសេរីភាព បញ្ចេញមតិ » ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងដោយមានការ ចូលរួមពីថ្នាកដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត អង្គការសង្គម ស៊ីវិលនៅកម្ពុជា និងប្រជាពលរដ្ឋ ជាច្រើនកុះករ ។

សូមបញ្ជាក់ថា ៖ ឆ្នាំនេះ គឺជាខួបលើកទី៦៧ នៃទិវាសិទ្ធិ មនុស្សអន្តរជាតិ ដែលបានប្រកាស ក្នុងសេចក្ដីថ្លែងការណ៍ ជាសកលស្ដីពី សិទ្ធិមនុស្ស ការប្ដេជ្ញា ក្នុងការគោរព សេចក្ដីថ្លៃថ្នូរ និងយុត្តិធម៌ ត្រូវបានមនុស្ស ទូទាំងពិភពលោកប្រារព្ធ ជារៀងរហូតមក ។ ការប្រារព្ធ ទិវាសិទ្ធិមនុស្ស អន្តរជាតិ ក៏ជាការ ផ្ដល់ឱកាសដល់ សហគមន៍ សង្គមស៊ីវិល រដ្ឋាភិបាល អង្គអន្តរជាតិ និងពលរដ្ឋ គ្រប់ស្រទាប់ បង្ហាញ នូវកិច្ចខិតខំប្រឹងប្រែ របស់ខ្លួនក្នុងការធានា ឲ្យមានការទទួលស្គាល់ និងអនុវត្តតាម គោលការណ៍ សិទ្ធិមនុស្ស ជាមូលដ្ឋាន ។ ម្យ៉ាងទៀត ការប្រារព្ធទិវាសិទ្ធិមនុស្ស អន្តរជាតិ នៅកម្ពុជាបានក្លាយ ជាការប្រារព្ធជាប្រចាំ តាមពេលវេលា ដែលកំណត់ក្នុងប្រតិទិន ផងដែរ ៕