Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណតិ្តទី២ លើកទី២

  • Print

 ត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានរៀប ចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ ដើម្បីដោះស្រាយ នូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

វេទិការនេះ រៀបចំ ឡើងនៅ ក្នុងបរិវេណ វត្តមេមត់ ស្ថិតនៅ ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋ ចូលរួមយ៉ាង ច្រើនកុះករ ។

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ អោយដឹងថា ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់នេះ មានគោលបំណង ដើម្បីធ្វើការ កែលំអនូវ ប្រព័ន្ធ អភិបាលកិច្ច នៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍន៍ តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងការជំរុញ កិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច នៅតាមមូលដ្ឋាន ដើម្បីចូលរួម ចំណែកកាត់បន្ថយភាព ក្រីក្រ នៅតាមមូលដ្ឋាន ជាពិសេស ជាឪកាសសំរាប់ ប្រជាពលរដ្ឋ បានបញ្ចេញមតិ បានលើកឡើង នូវបញ្ហាមួយចំនួន  ដែលស្ថិតនៅ ចន្លោះប្រហោង ក្នុងមូលដ្ឋាន ដើម្បីអោយមន្ត្រី ជំនាញធ្វើការដោះស្រាយជូន ព្រមទាំងធ្វើការ សំនូមពរភ្លាមៗ នូវអ្វីដែលជាការ ចង់បានរបស់ប្រជាពលរដ្ឋ ។

ក្នុងឪកាសនេះដែរ ប្រជាពលរដ្ឋបាន លើកឡើងនូវ បញ្ហាប្រឈម ជាច្រើន ដើម្បីឲ្យអាជ្ញាខេត្ត ដោះស្រាយជូន ដូចជាបញ្ហាការងារ សន្តិសុខសណ្តាប់ធ្នាប់ បញ្ហាទំនាស់ដីធ្លី បញ្ហាការ ស្ថាបនាផ្លូវ ប្រលាយទឹក បញ្ហាភ្លឿងអគ្គិសនី បញ្ហាលិខិត បញ្ជាក់កំណើត អត្ថសញ្ញាណប័ណ្ណ បញ្ហាការរកទីផ្សារ ដល់ប្រជាកសិករ ដើម្បីលក់ផលដំណាំ ក្នុងតំលៃមួយអោយ បានសមស្រប និងបញ្ហាការធ្វើ ទីសត្យាឃាត នៅក្នុង ស្រុកមេមត់ ផងដែរ ។

បន្ទាប់ពី ប្រជាពលរដ្ឋ ធ្វើការលើងឡើង ពីបញ្ហានានា ក៍ដូចជាសំណូមពរ មួយចំនួន នៅខាងលើ មន្ត្រីជំនាញ បានធ្វើការពិភាក្សា និងដោះស្រាយ នូវបញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋ បានមួយចំនួនធំ រួចមក ឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ រាល់បញ្ហាទាំងអស់ ដែលបងប្អូនលើកឡើង ខាងលើ ឯកឧត្តម និងមន្ត្រីជំនាញ ព្យាយាម ដោះស្រាយ គ្រប់បញ្ហាទាំងអស់ ជូនប្រជាពលរដ្ឋ អោយទាន់ ពេលវេលា ហើយបញ្ហាដែល នៅសេសសល់ មិនទាន់បាន ដោះស្រាយភ្លាមៗ នាពេលនេះ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត និងធ្វើការ ពិភាក្សាគ្នា រកដំណោះស្រាយ អោយបានឆាប់ ហើយប្រសិនបើហួស ពីលទ្ធភាពថ្នាក់ខេត្ត នឹងធ្វើរបាយការណ៍ ជូនទៅដល់ ថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ ជូនប្រជាពលរដ្ឋបន្ត ។

គណៈអធិបតី មានប្រសាសន៍ វាយតំលៃថា ៖ ឆ្លងតាមរយៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃនេះ បានផ្តល់ ឲ្យក្រុមប្រឹក្សាខេត្ត ក៍ដូចជា គណៈអភិបាលខេត្ត នូវនីតិវិធី និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ ប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរការ អភិបាលកិច្ចល្អ របស់ ក្រុមប្រឹក្សា នៃរដ្ឋបាលខេត្ត ក្នុងគោលបំណង ដើម្បីធានា រាល់បញ្ហាអាទិភាពរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ៕