Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្

  • Print

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំបើកកិច្ច ប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកពាង ណារិទ្ធ នាយករដ្ឋបាលសាលាខេត្ត របាយការណ៍ស្ដីពី ការអនុវត្តការងារ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៥ រួចមក ឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ បានធ្វើការផ្តាំផ្ញើឲ្យមន្ត្រីទទួលបន្ទុក អនុវត្តផែនការ សកម្មការងារ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវអនុវត្ត ការងារដោយភាពទទួលខុសត្រូវ ប្រកបដោយឆន្ទៈ ក្នុងការបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។

បន្ទាប់ពីការលើកឡើងនូវមតិយោបល់ និងការពិភាក្សា ពីសំណាក់សមាជិក នៃអង្គប្រជុំ រួចមក ឯកឧត្ដម ឡាន់ ឆន បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល អង្គប្រជុំសម្រេចបាន ។ ក្រៅពីនោះអង្គប្រជុំ ក៏បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមក ដើម្បីរកដំណោះស្រាយលើ បញ្ហាប្រឈមនានា ក៏ដូចជាព័ត៌មានផ្សងៗទៀត ដែលធ្វើឲ្យការងាររបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រសើរឡើង មួយកម្រិតថែមទៀត ។

ឯកឧត្ដមក៏បាន ថ្លែងអំណរផងដែរ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាល មន្ត្រីជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារ ក៏ដូចជាការផ្ដល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅ ក្នុង មូល ដ្ឋាន នីមួយៗ ។

សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញ លើកទី១៨ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ ពិភាក្សាលើរបៀបវារ ចំនួន៥ ក្នុងនោះ  ១.ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាញ្ញលើកទី១៨ របស់ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២ , ២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តី ព្រាងរបាយការណ៍ រីកចម្រើន ប្រចាំខែវិច្ឆិកា របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ , ៣.ពិនិត្យ ពិភាក្សា និងគម្រោង លើរបាយការណ៍ ការគ្រប់ គ្រង់ឆ្នាំ២០១៦ (តារាងសរុបចំណូលថវិកា របស់ថ្នាក់រដ្ឋបាលខេត្តត្បូងឃ្មុំ) , ៤ . ពិនិត្យ ពិភាក្សា និងអនុម័តលើ ផែនការលទ្ធកម្ម ខេត្តឆ្នាំ២០១៦ និង ៥.បញ្ហាផ្សេងៗ៕