Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៧ភូមិ ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

  • Print

ត្បូងឃ្មុំ  ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្ត សុវណ្ណបទុមវតី ហៅវត្តរកាឃ្នួចជើង ស្ថិតនៅភូមិ រកាឃ្នួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីប្រកាស បិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៧ភូមិ គឺភូមិរកាឃ្នួចត្បូង រកាឃ្នួចជើង ទួលកណ្ដាលជើង ជីគរ ស្ទឹងពេញ សាមគ្គី និងភូមិកណ្ដោលត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ក្រោមអធិបតីភាព លោក ធួន ជេដ្ឋា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងជានាយក ចាត់ការកម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ និងលោក រ៉ាន់ សុភា អភិបាលរង ស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី ស្ថាប័ន អង្គភាពជុំវិញស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក រៃ ថុង ប្រធានគ្រប់គ្រង ការងារតំបន់វិនិច្ឆ័យ បានឡើងអាន របាយការណ៍បញ្ជាក់ថា ៖ក្រុមការងារបានធ្វើ ការបិទប្រកាស ផ្សព្វផ្សាយ នូវទិន្នន័យជាសាធារណៈ ចូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំជីគរ ចំនួន០៧ភូមិ ដែលមានក្បាលដី សរុបចំនួន ៧១៥១ក្បាលដី រួមមានភូមិ រកាឃ្នួចត្បូង មានចំនួន ១៥០៦ក្បាលដី ភូមិរកាឃ្នួចជើង មានចំនួន ១៥៦៤ក្បាលដី ភូមិទួលកណ្ដាលជើង មានចំនួន ៨២៩ក្បាលដី ភូមិជីគរ មានចំនួន៧៣៦ក្បាលដី ភូមិស្ទឹងពេញ មានចំនួន ១៣១០ក្បាលដី ភូមិសាមគ្គី មានចំនួន ៩១១ក្បាលដី និងភូមិកណ្ដោលត្បូង មានចំនួន ១០១៣ក្បាលដី ។

លោក ធួន ជេដ្ឋា និងលោក រ៉ាន់ សុភា បានផ្ដាំផ្ញើ ទៅដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដែលពាក់ព័ន្ធដី នៅក្នុងភូមិខាងលើ សូមមេត្តាអញ្ចើញចូលរួម ក្នុងការត្រួតពិនិត្យ ប្លង់សិរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលបានបិទប្រកាស ផ្សាព្វផ្សាយ ជាសាធារណៈ កុំបីខកខានឡើយ ដោយមានមន្ត្រី ប្រចាំការនៅកន្លែង បិទផ្សាយដើម្បី រង់ចាំជួយ ពន្យល់បងប្អូន និងទទួលនូវរាល់ការ សុំកែតំរូវរបស់ បងប្អូនផងដែរ ។

ម្យ៉ាងវិញទៀត ដើម្បីបង្ករភាព ងាយស្រួលដល់ បងប្អូនក្រុងការងារ របស់យើងបានដាក់ ទីតាំងសំរាប់បិទផ្សាយ នៅវត្តសុវណ្ណបទុមវតី ហៅវត្តរកាឃ្នួចជើង ចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ដែលមានរយៈពេល ៣០ថ្ងៃ ដោយពុំគិតពីថ្ងៃបុណ្យ និងថ្ងៃឈប់សំរាកឡើយ។

លោក ធួន ជេដ្ឋា និងលោក រ៉ាន់ សុភា បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលបានចូលរួមសហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែង ធ្វើឲ្យមានលក្ខណៈងាយស្រួល និងឆាប់រហ័ស ។  ទន្ទឹមនឹងនេះដែរ ចំពោះអាណាព្យាបាល ឬឪពុកម្ដាយ ដែលមានបំណង ចែកដីឲ្យកូនចៅ អាចរៀបចំធ្វើការ បែងចែកនៅពេលនេះបាន ៕