Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ យឿន ពិសី រៀប​ការហើយ​ជាមួយ នារី​​ដ៏​ស្រស់​ស្អាត​ម្នាក់!

  • Print

តារាចម្រៀងប្រុសកំពុងជាប់កុងត្រានៅផលិតកម្មរស្មីហង្សមាស យឿន ពិសី ត្រៀមចេញទៅក្រេបទឹកឃ្មុំជាមួយភរិយាដែលទើបរៀបការកាលពីយប់មិញនៅខេត្តមណ្ឌលគីរី និងខេត្តមួយចំនួនទៀត។

ទន្ទឹមគ្នានេះលោកបង្ហើបថា រូបលោក និងភរិយា បានពិភាក្សាគ្នារួចហើយថានឹងពង្រីកមុខរបររបស់ខ្លួនឲ្យបានកាន់តែធំ ឬកាន់តែរឹងមាំសិន ទើបយកបុត្រ។ តារាចម្រៀងវ័យ២១ឆ្នាំរូបនេះ បានប្រាប់ Sabay នៅរសៀលថ្ងៃទី១៨ ខែមករា ថា បច្ចុប្បន្នរូបលោកមានស្ទូឌីយោតូចមួយ រីឯភរិយាក៏មានហាងសាឡនតូចល្មមមួយដែរនៅក្នុងផ្សារមួយ ប៉ុន្តែប្រភពចំណូលទាំងពីរនេះមិនអាចធ្វើឲ្យគ្រួសារលោករុងរឿង ឬមានលទ្ធភាពរកបុត្របាននៅឡើយទេ។

យឿន ពិសី៖"អត់បានទៅដើរលេងក្រៅប្រទេសអីទេបងអើត...បានតែក្នុងប្រទេសហ្នឹង! ព្រោះពួកខ្ញុំសាមញ្ញៗ។ ក្រោយរៀបការអីចឹងចង់ទុកលុយធ្វើទុនរកស៊ីបានច្រើនបន្តិច ព្រោះខ្ញុំខាងស្ទូឌីយោ ហើយប្រពន្ធខ្ញុំខាងសាឡន"។

សូមរំលឹកថា អតីតម្ចាស់ជយលាភីលេខ១ក្នុងកម្មវិធី"Cambodia got Talent" ឆ្នាំ២០១៥ បានរៀបការជាមួយនារីដ៏ស្រស់សោភាម្នាក់ឈ្មោះ ហេង កក្កដា មានមុខរបរជាអ្នកសំអាង។ ពិធីមង្គលនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្មគោល២ ខណ្ឌពោធិ៍សែនជ័យ ដោយមានភ្ញៀវសិល្បករ-សិល្បការិនី និងបងប្អូនចូលរួមពិសាភោជនីយាហារចំនួន៣៧តុ៕

ដកស្រង់ពី៖ Sabay