នាវានេសាទចិនមួយចំនួន លិចនៅសមុទ្រ ក្បែរកោះ មានជម្លោះ
- Details
- Category: International News
ចិន៖ ទូកនេសាទ របស់ចិនមួយចំនួន បានលិចបាត់ កាលពីថ្ងៃសុក្រ ម្សិលមិញ នៅពេលអូសអួន នៅប្រជុំកោះតូចៗ នៅសមុទ្រ ភាគខាងកើត ដែលកំពុងមានជម្លោះ ជាមួយជប៉ុន។ សារព័ត៌មានរដ្ឋចិន ស៊ីនហូ បានចុះផ្សាយថា ហេតុការណ៍នោះ បានកើតឡើង នៅព្រឹកថ្ងៃសុក្រ នៅក្បែរប្រជុំកោះមានជម្លោះ ដែលចិន ហៅថាដាយយូ ហើយជប៉ុន ហៅសេនកាកុ។
នាវាជួយសង្គ្រោះ របស់ចិន២គ្រឿង បានបញ្ជូនទៅ កន្លែងកើតហេតុ ប៉ុន្តែមូលហេតុ នៃការបាត់នោះ នៅមិនទាន់ដឹងនៅឡើយទេ។ ជម្លោះរវាងចិន និង ជប៉ុននៅប្រជុំកោះ នៅសមុទ្រភាគខាងកើតបាន កើតមានភាពតាន តឹងជាងថ្មី នៅពេលដែល ចិនប្រកាសពី គោលនយោបាយ ការពារដែនអាកាសហើយ បានប៉ះពាល់ ដល់តំបន់នោះ។
ប្រភព៖ គេហទំព័រ VOD