Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន៖ គ្រោះ​​រញ្ជួយដី ៦.១រ៉ិចទ័រ វាយលុក​ភាគ​ខាងលិច បង្កឲ្យ​មនុស្ស ០៤នាក់​រងរបួស!

  • Print

 (តូក្យូ)៖ គ្រោះរញ្ជួយដី កម្រិតធ្ងន់គួរសម ៦.១រ៉ិចទ័រ បានវាយប្រហារខេត្តហ្ស៊ីម៉ាណិ (Shimane) ភាគខាងលិចប្រទេសជប៉ុន នៅរំលងអធ្រាត ឈានចូលថ្ងៃចន្ទនេះតែម្តង ដោយបានបណ្តាលឲ្យមនុស្ស  ០៤នាក់រងរបួស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។ បើតាមរបាយការណ៍ ពីទីភ្នាក់ងារភូមិសាស្ត្រជប៉ុន (JMA) គ្រោះរញ្ជួយដីនោះ បានកើតឡើងនៅម៉ោង ១៖៣១នាទីរំលងអធ្រាត (ម៉ោងនៅទីក្រុងតូក្យូ) ឈានចូលថ្ងៃចន្ទសប្តាហ៍ថ្មីនេះ  ជាមួយនឹងរំញ័រ ចេញពីក្នុងដីជម្រៅ ១០គីឡូម៉ែត្រ។

សម្រាប់តំបន់ដែលរងគ្រោះធ្ងន់ជាងគេនោះ គឺទីក្រុង អូដា (Oda) នៃខេត្ត Shimane ដែលបានបង្កឲ្យមនុស្ស ០៤នាក់ ទទួលរងរបួស ក្នុងនោះក្មេងប្រុសម្នាក់ របួសដោយសាររញ្ជួយដី  បានអង្រួនឲ្យរូបគេ ធ្លាក់ពីលើគ្រែដេកតែម្តង។

គួរបញ្ជាក់ថា ក្រៅពីមនុស្សរងរបួសនោះ គឺគ្រោះរញ្ជួយដីខាងលើនេះ  មិនបានបង្កជាការខូចខាត ធ្ងន់ធ្ងរអ្វីបន្ថែមទៀតនោះឡើយ។ ប្រទេសជប៉ុនត្រូវបានគេដឹងថា  ជាដែនដីកោះ ដែលស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើង (Ring of Fire) នៃមហាសាគរប៉ាហ្វិក ដែលងាយនឹងប្រឈមមុខ គ្រោះធម្មជាតិសាហាវៗ ដូចជារញ្ជួយផែនដី បន្ទុះភ្នំភ្លើង និងព្យុះសង្ឃរាផងដែរ៕

ដកស្រង់ពី៖ Fresh News