Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនមិនស្គាល់មុខ «គប់ដបសាំងចូលបរិវេណផ្ទះ លោកស្រី អោងសាន ស៊ូជី» តែសំណាងល្អមិនបានបង្កគ្រោះ...

  • Print

 (យ៉ាងហ្គន)៖ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាម្នាក់ បានឱ្យដឹងថា មានជនអាណាមិកបានគប់ដបសាំងចូលក្នុង បរិវេណស្រះទឹកក្បែរគេហដ្ឋានរបស់ លោកស្រី អ៊ោង សានស៊ូជី ថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាលមីយ៉ានម៉ា នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោកស្រីមិនបានស្ថិត នៅក្នុងផ្ទះឡើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក ហ្សរ ហាថាយ (Zaw Htay) បានអះអាងថា ពិតជាមានការគប់ដបសាំងចូលបរិវេណផ្ទះ របស់លោកស្រី ស៊ូជី ប្រាកដមែន ដោយលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។

ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដបសាំងនេះបានបង្កការខូចខាតបន្តិចបន្តួច ប៉ុន្តែវាគឺជារឿងដ៏កម្របំផុត ដែលរឿងបែបនេះកើតឡើង ស្របពេលលោកស្រី អោង សានស៊ូជី កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងជុំវិញ ការបរាជ័យក្នុងការដោះស្រាយជម្លោះ និងអំពើហិង្សាលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅរដ្ឋ Rakhine។

គួរបញ្ជាក់ថា បើតាមលោក Zaw Htay លោកស្រី អោងសាន ស៊ូជី កំពុងស្ថិតនៅក្នុងរដ្ឋធានីណៃពិដោ នៅពេលឧបដ្បិហេតុខាងលើកើតឡើង ដើម្បីថ្លែងសារទៅកាន់សភា និងរំលឹកដល់ការឡើងកាន់អំណាច របស់គណបក្សលោកស្រី៕

ដកស្រង់ពី៖ Fresh News