Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាក់យន្តហោះចម្បាំង MiG-29 មួយគ្រឿង នៅប៉ូឡូញ សំណាងល្អពីឡុតរួចជីវិត

  • Print

Warsaw:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែធ្នូនេះ បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ MiG-29 មួយគ្រឿង បានធ្លាក់ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ នៅពេលដែលវាកំពុងត្រៀមលក្ខណៈ ចុះចតនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុងMinsk Mazowiecki ក្បែរទៅនឹងទីក្រុង Warsaw ប្រទេសប៉ូឡូញ។

 ទោះបីជាយ៉ាងណាក្តី ព័ត៌មានដដែល បានអះអាងពីឡុតយន្តហោះ បានរួចជីវិតនិងត្រូវបានបញ្ចូន ទៅកាន់មន្ទីរពេទ្យរួចរាល់ហើយ ក្រោយពេលដែលហេតុការណ៍ ធ្លាក់យន្តហោះនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៥និង១៥នាទី ហើយមូលហេតុដំបូងគេ អាចអះអាងបាន ដោយសារតែការបាត់បង់ទំនាក់ទំនងគ្នា រវាងក្រុមប្រតិបត្តិការ នៅអាកាសយានដ្ឋាននិងពីឡុត នៅពេលដែលយន្តហោះ ត្រៀមនឹងធ្វើការចុះចត។

យោងតាមការសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិប៉ូឡូញ បានបញ្ជាក់នៅមុនពេល ដែលយន្តហោះរៀបនឹងធ្លាក់ ពីឡុតបានព្យាយាមលោតចេញ ទើបគាត់អាចមានជីវិតរស់ ហើយមកទល់ពេលនេះ តួយន្តហោះទាំងមូល ត្រូវបានគេរកឃើញវិញហើយដែរ៕

ដកស្រង់ពី៖ដើមអម្ពិល