Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង​ជាន់​រឿង​មែន​! ​​មេ​ប៉ូលិស​ម៉ាឡេស៊ី​អះអាង​ថា ​«​ជនសង្ស័យ​​កូរ៉េខាងជើង​ពីរ​នាក់​​ដែល​ប៉ូលិស​ចង់​ចាប់ ​កំពុង​សម្ងំ​លាក់ខ្លួន ​ក្នុង​ស្ថានទូត​​កូរ៉េខាងជើង​!​»

  • Print

(គូឡាឡាំពួ)៖ ជនជាតិកូរ៉េខាងជើងពីរនាក់ ដែលអាជ្ញាធរម៉ាឡេស៊ី កំពុងតាមរកដើម្បីសួរចម្លើយ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក គីម ជុងណាំ កំពុងសម្ងំលាក់ខ្លួននៅក្នុងស្ថានទូតកូរ៉េខាងជើង ប្រចំាទីក្រុងគូឡាឡាំពួ។

នេះបើតាមមេបញ្ជាការប៉ូលិសម៉ាឡេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន មេបញ្ជាការប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar បាននិយាយថា «តើពួកគេត្រូវចំណាយពេលយូរប៉ុណ្ណា ដើម្បីសម្ងំលាក់ខ្លួននៅក្នុងស្ថានទូត? នេះគឺជាបញ្ហាពេលវេលា មុននឹងពួកគេសម្រេចចិត្តចេញមកខាងក្រៅ»។ជាមួយគ្នានោះដែរលោក Khalid បានបញ្ជាក់ឡើងវិញថា អាជ្ញាធរកូរ៉េខាងជើង មិនបានផ្ដល់កិច្ចសហការ ជាមួយក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ីនោះទេ ជុំវិញសំណុំរឿងលោក គីម ជុងណាំ ដែលត្រូវបានគេធ្វើឃាតដោយប្រើសារធាតុគីមីពុល VX នៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

គួរបញ្ជាក់ថា ដោយសារតែរឿងឃាតកម្ម លើបងប្រុសលោក គីម ជុងអ៊ុន បានធ្វើឱ្យទំនាក់ទំនងការទូត រយៈពេលជាង ៤៧ឆ្នាំមកនេះ រវាងម៉ាឡេស៊ី និងកូរ៉េខាងជើង ស្ទើរតែស្ថិតនៅក្នុងដំណាក់កាលមួយ មិនបកក្រោយបាន ខណៈភាគីទំាងពីរ បានបណ្ដេញអគ្គរដ្ឋទូត ចេញពីប្រទេសរៀងៗខ្លួន។

ម្យ៉ាងវិញទៀតរហូតមកទល់នឹងពេលនេះ ទីក្រុងព្យុងយ៉ាងមិនទាន់ទទួលស្គាល់ឡើយទេថា បុរសកូរ៉េខាងជើងដែលបានស្លាប់នោះគឺជាលោក គីម ជុងណាំ ហើយថែមទំាងចោទប្រកាន់ថាកូរ៉េខាងត្បូង និងម៉ាឡេស៊ី បានផ្សំគំនិតគ្នានៅក្នុងការស៊ើបអង្កេត ដើម្បីបង្ខូចឈ្មោះកូរ៉េខាងជើងទៀតផង៕

ដកស្រង់ពី៖ Fresh News