Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្តៅ»! ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅជប៉ុន «បង្កឲ្យមនុស្ស​ទាំងអស់​០៩នាក់ស្លាប់» នៅតំបន់ភ្នំភាគ​កណ្តាលប្រទេស!

  • Print

(តូក្យូ)៖ មនុស្សទាំងអស់០៩នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រនៅតំបន់ភ្នំនៃខេត្ត Nagano ភាគខាងកណ្តាលប្រទេសជប៉ុន ដោយក្រុមសង្គ្រោះនៃកងកម្លាំងស្វ័យការពារជប៉ុន បានព្យាយាមស្វែងរករហូតដល់ឃើញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា វាបានបាត់ដំណឹងជាមួយនឹងមនុស្ស០៩នាក់ កាលពីរសៀលថ្ងៃអាទិត្យ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា កងកម្លាំងស្វ័យការពារជប៉ុន SDF បានរកឃើញសាកសពទាំងអស់ ដែលសុទ្ធសឹងតែជាបុរសនិងបំណែកនៃឧទ្ធម្ភាគចក្រ Bell 412 EP របស់រដ្ឋាភិបាលជប៉ុន ដែលប្រើប្រាស់ដើម្បីធ្វើសមយុទ្ធក្នុងន័យជួយសង្គ្រោះ អ្នកឡើងភ្នំដែលជាប់ខ្លួនមិនអាចចុះមកវិញបាន។ យន្តហោះបានធ្លាក់នៅលើភ្នំ Machibuse នៃខេត្ត Nagano ដែលមូលហេតុធ្លាក់កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕

ដកស្រង់ពី៖ Fresh News