Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្តៅៗ! ស្ត្រីវៀតណាម និងឥណ្ឌូណេស៊ី ជា​ជនសង្ស័យ​ធ្វើឃាតលោក គីម ជុងណាំ «ទទួលរងការចោទ​ប្រកាន់ពីបទ​មនុស្សឃាត!»

  • Print

(គូឡាឡាំពួរ)៖ ទីបំផុតស្ត្រីជនជាតិវៀតណាមមួយរូប និង ឥណ្ឌូណេស៊ីមួយរូប ដែលត្រូវបានអាជ្ញាធរប៉ូលិសម៉ាឡេស៊ី ចាប់ឃុំខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធករណី ឃាតកម្មលើលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នោះត្រូវបានតុលាការម៉ាឡេស៊ី សម្រេចធ្វើការចោទប្រកាន់ ជនទាំងពីររូបនេះជាផ្លូវការហើយ លើករណីឃាតកម្ម យោងតាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ។

នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។ ស្រ្តីជនជាតិឥណ្ឌូណេស៊ីឈ្មោះ Siti Aisyah វ័យ២៥ឆ្នាំ និង ស្រ្តីជនជាតិវៀតណាមឈ្មោះ Doan Thi Huong វ័យ២៨ឆ្នាំ បានបង្ហាញខ្លួននៅ ចំពោះមុខតុលាការប្រទេសម៉ាឡេស៊ី នៅថ្ងៃពុធនេះ ហើយពួកគេទាំងពីរ ត្រូវបានចោទប្រកាន់ជាផ្លូវការ រួមជាមួយនិងជនជាតិកូរ៉េខាងជើងចំនួនបួននាក់ផ្សេងទៀត ដែលមិនទាន់ចាប់ខ្លួនបាននៅឡើយ បន្ទាប់ពីរត់គេចខ្លួនពីម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយជនសង្ស័យទាំងអស់នេះ អាចប្រឈមនឹងទោសប្រហារជីវិត បើសិនជា ត្រូវបានតុលាការរកឃើញថា មានទោសប្រាកដមែននោះ។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរម៉ាឡេស៊ីលោក គីម ជុងណាំ បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានស្រ្តីសង្ស័យទាំងពីរនាក់ខាងលើ លួចធ្វើឃាតតាមរយៈការប្រើប្រាស់ សារធាតុគីមីពុលដ៏ខ្លាំងក្លាម៉្យាងហៅថា VX យកទៅលាបលើផ្ទៃមុខរបស់លោក គីម។ យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនផ្សេងទៀត ស្រ្តីទាំងពីរបានឲ្យដឹងថា ពួកគេស្មានថាពួកគេទាំងពីរនាក់កំពុងចូលរួមលេង ក្នុងកម្មវិធីកំប្លែងកម្សាន្តមួយប៉ុណ្ណោះ ដោយគិតថា សារធាតុគីមីពុលនោះ គឺជាប្រេងសម្រាប់លាបលើកូនក្មេង៕


ដកស្រង់ពី៖ Fresh News