Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលនេះកូរ៉េខាងជើងងាកមក «ចោទកូរ៉េខាងត្បូងថា​​ជាអ្នកបង្កើតផែនការ​​អាក្រក់ ក្នុងករណីឃាតកម្ម​លើលោក គីម ជុងណាំ!»

  • Print

(ព្យុងយ៉ាង)៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ករណីឃាតកម្មរបស់ ជនជាតិកូរ៉េខាងជើងម្នាក់ (ដោយសំដៅលើ លោក គីម ជុងណាំ) នៅក្នុងរដ្ឋធានីគូឡាឡាំពួរ កាលពីសប្តាហ៍មុននេះ គឺជាគំរោងការណ៍ដ៏អាក្រក់ សំដៅប្រឆាំងនឹងកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងដោយ កូរ៉េខាងត្បូង ក្នុងការទាញយកករណីមនុស្សស្លាប់ ដោយសារគាំងបេះដូង មកចោទលើរបបដឹកនាំកូរ៉េខាងជើងថា ជាអ្នកនៅពីក្រោយ ការស្លាប់នោះទៅវិញ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ យោងតាមទីភ្នាក់ងារ ព័ត៌មានរដ្ឋកូរ៉េខាងជើង ដែលបានដកស្រង់សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ នៃគណកម្មាធិការមេធាវី កូរ៉េឲ្យដឹងយ៉ាងដូច្នេះថា «ករណីឃាតកម្មទៅលើលោក គីម ជុងណាំ គឺជាការទន្ទ្រាន ដោយបើកចំហមកលើ ដែនអធិបតេយ្យភាព នៃប្រទេសកូរ៉េខាងជើង និង ជាការរំលោភបំពាន សិទ្ធិមនុស្សដោយចេតនាមួយ ក៏ដូចជា អំពើមួយដែលផ្ទុយស្រឡះ ទៅនឹងក្រមសីលធម៌ រួមទាំងចរិយាធម៌ របស់មនុស្សជាតិ»។

បន្ថែមពីនេះ អាជ្ញាធរម៉ាឡេស៊ី ក៏រងការរិះគន់ថា បានសម្តែងអាកប្បកិរិយា មិនសមរម្យទាល់តែសោះ មកលើកូរ៉េខាងជើងផងដែរ។ អ្នកនាំពាក្យកូរ៉េខាងជើងរូបនេះ បានអះអាងទៀតថា «ពុំចាំបាច់មានការធ្វើកោសល្យវិច័យនោះឡើយ ដោយសារតែមូលហេតុ នៃការស្លាប់ត្រូវបានគេបញ្ជាក់ថា បានបណ្តាលមកពីការគាំងបេះដូង ហើយបុរសដែលបានបាត់បង់ជីវិត មានលិខិតឆ្លងដែន នៅជាប់នឹងខ្លួនទៀតផង ប៉ុន្តែប្រទេសកូរ៉េខាងត្បូង បានឆ្លៀតឱកាសកេងចំណេញ ពីហេតុការណ៍នេះ ហើយបានចេញផ្សាយរបាយការណ៍បោកប្រាស់ និង មិនពិតប្រាកដថា បុរសម្នាក់នោះ ត្រូវបានគេលួចបំពុលឲ្យស្លាប់ទៅវិញ»។

គួរបញ្ជាក់ថា បុរសជនជាតិកូរ៉េខាងជើងម្នាក់នេះ (អះអាងដោយកូរ៉េខាងជើង) បានបាត់បង់ជីវិត នៅតាមផ្លូវបញ្ជូន ពីអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងគូឡាឡាំពួរ ទៅកាន់មន្ទីរពេទ្យ។ មន្រ្តីប៉ូលិសម៉ាឡេស៊ី ជាដំបូងបានកំណត់អត្តសញ្ញាណ ជនរងគ្រោះថាមានឈ្មោះ គីម ចុល មកពីកូរ៉េខាងជើង ខណៈឧបនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីលោក Ahmad Zahid Hamidi បានឲ្យដឹងថា យោងតាមឯកសារ របស់ស្ថានទូតបុរសម្នាក់នោះ គឺជាលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃ របស់ប្រមុខដឹកនាំកំពូល នៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ប៉ុន្តែការអះអាងនេះ ត្រូវបានបដិសេធចោល ដោយឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅម៉ាឡេស៊ីលោក កាង ចុល។

ដោយឡែក ការកំណត់អត្តសញ្ញាណជាផ្លូវការ តាមរយៈគំរូ DNA ពុំទាន់បានប្រព្រឹត្តទៅនោះទេ ដោយហេតុតែមកទល់ពេលនេះ មិនទាន់ឃើញមានកូនចៅបង្កើត របស់ជនរងគ្រោះបង្ហាញខ្លួននៅឡើយ៕

ដកស្រង់ពី៖ Fresh News