Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះឆេះយ៉ាងខ្លាំងក្លានៅរោងចក្រគ្រប់គ្រងកាកសំណល់គីមីមួយកន្លែង ក្នុងប្រទេសសិង្ហបុរី

  • Print

(សិង្ហបុរី)៖ មានករណីផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅរោងចក្រ គ្រប់គ្រងកាកសំណល់គីមីមួយកន្លែង ក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ សិង្ហបុរីជាង ២០០នាក់ មកពីកម្លាំងការពារស៊ីវិល (SCDF) បានចំណាយពេលដល់ទៅបួនម៉ោង ដើម្បីពន្លត់អគ្គីភ័យដែល បង្កឡើងដោយការផ្ទុះ ដ៏ខ្លំាងខ្លាមួយ ចេញពីរោងចក្រគ្រប់គ្រង កាកសំណល់គីមី និង សារធាតុងាយឆេះ ខណៈមូលហេតុនៃការផ្ទុះនេះ កំពុងស្ថិតនៅក្រោមការ ស៊ើបអង្កេត។ ជាមួយគ្នានោះដែ ក្រុមអាជ្ញាធរសិង្ហបុរី ក៏បានព្រមាន ឱ្យប្រជាជនរស់នៅក្បែរ កន្លែងកើតហេតុ មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។

គួរបញ្ជាក់ថា ករណីផ្ទុះបង្កជាអគ្គិភ័យខាងលើ បានកើតឡើងនៅម៉ោង ៦៖១៥នាទី ព្រឹក នៅក្នុងរោងចក្រ គ្រប់គ្រងសំណល់គីមី Eco Special Waste Management នៅឯតំបន់ 23 Tuas View Circuit៕

ដកស្រង់ពី៖ Fresh News