Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាន់តែច្បាស់ពីល្បិចនៃការធ្វើឃាត បងប្រុសមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងណាម

  • Print

ម៉ាឡេស៊ី៖ ជនសង្ស័យ សម្លាប់បងប្រុសម្តាយទីទៃ របស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានប៉ូលិសម៉ាឡេស៊ីឃាត់ខ្លួនបាន ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានឈ្មោះថា Doan Thi Huong អាយុ២៨ឆ្នាំ មកពីប្រទេសវៀតណាម។

នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន ដេលីម៉ែលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។ ជនសង្ស័យត្រូវបានប៉ូលិស នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាំចេញពីអគារមួយកន្លែង  ចូលទៅក្នុងរថយន្តប៉ូលិស ដោយដៃមានជាប់ខ្នោះ។ បើយោងតាមព័ត៌មានចុងក្រោយ បានឲ្យដឹងថា ជនសង្ស័យជាឃាតកររូបនោះ ទំនងជាត្រូវបានមិត្តភក្តិរបស់នាង បោកបញ្ឆោតឲ្យទៅសម្លាប់បងប្រុស លោក គីម ជុងអ៊ុន ដោយបានប្រាប់នាងថា «យកថ្នាំទៅបំពុលគាត់ គ្រាន់តែជាការលេងសើចទេ» (Prank)។

 

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា បុរសម្នាក់បានស្លៀកពាក់បន្លំខ្លួនជាស្រី ចូលទៅជួយដល់ការសម្លាប់នេះ ដោយបានចាប់ក្រៀក លោក គីម ជុងណាម ពីក្រោយ។ ស្រ្តីសង្ស័យខាងលើបានប្រាប់ប៉ូលិសថា នាងត្រូវបានមនុស្សមួយក្រុម ដែលនាងមកជាមួយ ក្នុងដំណើរកម្សាន្ត មកលេងទីក្រុងកូឡាឡាំពួ បោះបង់នាងចោល បន្ទាប់ពីរូបនាង បានយកថ្នាំទៅខ្ទប់មុខលោកគីមរួចមក។

យោងតាមប្រភព របស់ប៉ូលិសបានឲ្យដឹងថា ស្រ្តីជនសង្ស័យឈ្មោះ Doan Thi Huong នេះ អាចជាឈ្មោះក្លែងក្លាយ ហើយនាងបានប្រាប់ប៉ូលិសថា នាងត្រូវបានស្រ្តីម្នាក់ និង បុរស៤នាក់ទៀត បញ្ចុះបញ្ចូលនាងថា ឲ្យទៅលេងសើចជាមួយបុរសម្នាក់ (លោក គីម) ដោយនាងគ្មានបំណងចង់សម្លាប់ ឬ ប៉ះពាល់ដល់អាយុជីវិតឡើយ។ ជនសង្ស័យប្រាប់ថា ខ្លួនគ្រាន់តែគិតថា វាជាការលេងសើចមួយ (Prank) ដែលមិនមានបង្កគ្រោះថ្នាក់ អ្វីតែប៉ុណ្ណោះ។

ប្រភពព័ត៌មានបន្តថា ក្រោយមកស្រ្តីម្នាក់ទៀតឈ្មោះ Siti Aishah អាយុ២៥ឆ្នាំ និងមិត្តប្រុសរបស់នាង ឈ្មោះ Muhammad Farid Bin Jalaluddin អាយុ២៦ឆ្នាំ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ឃាតកម្មខាងលើនេះដែរ។ ស្របពេលដែលក្រសួងការបរទេស ឥណ្ឌូនេស៊ី បានចេញមកថ្លែងថា ស្រ្តីទី២ ដែលបានឃាត់ខ្លួននោះ ជាជនជាតិឥណ្ឌូនេស៊ី។

បើយោងតាមកាសែត The New Straits Times បានចុះផ្សាយថា ស្រ្តីសង្ស័យជាឃាតករ ដែលពាក់អាវមានអក្សរ “LOL” នោះ បានពាក់ស្រោមដៃពណ៌ខ្មៅ នៅដៃខាងឆ្វេង ហើយត្រូវបានគេជឿជាក់ថា មានថ្នាំពុលនៅលើស្រោមដៃនោះ ដែលប្រើដើម្បីខ្ទប់មុខបំពុល លោក គីម៕

ដកស្រង់ពី៖ khmerLoad