Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីអាមេរិក «ស្នើឲ្យរដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា ដោះលែងមេដឹកនាំ​បក្សប្រឆាំងភ្លាមៗ!»

  • Print

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់ រដ្ឋាភិបាប្រទេសវេណេស៊ុយអេឡា នាយប់ថ្ងៃពុធសប្តាហ៍នេះ ឲ្យដោះលែងលោក Leopoldo Lopez ដែលជាប្រធានគណបក្សប្រឆាំង និងជាអ្នកទោសនយោបាយ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក ដូណាល់ ត្រាំ បានសរសេរ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter យ៉ាងដូច្នេះថា «វេណាហ្ស៊ុយអេឡា គួរតែផ្តល់ការអនុញ្ញាត ឲ្យលោក Leopoldo Lopez ដែលជាអ្នកទោសនយោបាយមួយរូប និងជាស្វាមីរបស់លោកស្រី Lilian Tintori ដែលទើបតែបានចូលជួបជាមួយ រូបខ្ញុំនោះ ចាកចេញពីពន្ធនាគារភ្លាមៗទៅ»។

គួរបញ្ជាក់ថាលោក Leopoldo Lopez បច្ចុប្បន្នកំពុងទទួលទោស ជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ដោយសារការធ្វើបាតុកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ដែលនាំឲ្យឈានដល់ ការស្លាប់របស់មនុស្សចំនួន ៤៣នាក់។ ដោយឡែកកាលពីថ្ងៃចន្ទ ទសប្តាហ៍នេះ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិ នៃក្រសួងរតនាគារជាតិអាមេរិក បានដាក់ទណ្ឌកម្ម មប្រឆាំងនឹងអនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Tareck El Aissami នៅក្រោមច្បាប់សហព័ន្ធស្តីពីការរត់ពន្ធគ្រឿងញៀនថែមផង ហើយក្នុងថ្ងៃដដែលនេះលោក ដូណាល់ ត្រាំ ក៏បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ស្តីពីបញ្ហាសន្តិសុខនៅក្នុងប្រទេស វេណេហ្ស៊ុយអេឡាផងដែរ៕

  ដកស្រង់ពី៖ Fresh News