Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានព័ត៌មានថា «កូរ៉េខាងជើងធ្លាប់បញ្ជូនមន្ត្រីមកចរចាជាមួយលោក គីម ជុងណាំ» ឲ្យត្រឡប់ទៅព្យុងយ៉ាងវិញ ដោយខ្លាចលោករត់ទៅកូរ៉េខាងត្បូង និងអាមេរិក!

  • Print

(អាមេរិក)៖យោងតាមការចេញផ្សាយរបស់ យ៉ុនហាប់ ដកស្រង់ពីបណ្តាញផ្សព្វផ្សាយ របស់អាមេរិក ឲ្យដឹងថា  រដ្ឋាភិបាលកូរ៉េខាងជើង ធ្លាប់បានបញ្ជូនមន្ត្រី មកចរចាជាមួយលោក គីម ជុងណាំ នៅទីក្រុងម៉ាកាវប្រទេសចិន កាលពីថ្ងៃទី២០ ខែមករា ដើម្បីឲ្យរូបលោកត្រឡប់ទៅកូរ៉េខាងជើងវិញ។

នេះបើតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។ ប្រភពដដែលបានបន្តទៀតថា  មន្ត្រីដែលត្រូវបានបញ្ជូនមកចរចានេះ គឺជាអ្នកនាំពាក្យ របស់លោក គីម ជុងអ៊ុន ផ្ទាល់តែម្តង ដោយសារតែរបបដឹកនាំកូរ៉េខាងជើង  មានការព្រួយបារម្ភថាលោក គីមជុងណាំ អាចរត់ទៅសុំជ្រកកោណ នៅកូរ៉េខាងត្បូង ឬមួយក៏ សហរដ្ឋអាមេរិក  ដូចមន្ត្រីទូត កូរ៉េខាងជើង ដែលបានរត់ពី ចក្រភពអង់គ្លេស ទៅកាន់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ នោះដែរ ប៉ុន្តែពុំមានការបញ្ជាក់ណាមួយអំពីអត្ថន័យស្នូល នៅក្នុងកិច្ចចរចា សម្ងាត់នោះឡើយ។

គួរបញ្ជាក់ថាលោក គីម ជុងណាំ ត្រូវបានគេបំពុលឲ្យស្លាប់ នៅឯព្រលានយន្តហោះអន្តរជាតិ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយប៉ូលិសម៉ាឡេស៊ី បានចាប់ឃុំស្ត្រីជាជនសង្ស័យ ចំនួនពីររូបរួចមកហើយ រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈនេះ ខណៈការស៊ើបអង្កេត និងសួរចម្លើយយ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ ពីអាជ្ញាធរម៉ាឡេស៊ី  នៅឡើយទេ។ ដោយឡែកសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង សុទ្ធតែជឿជាក់ថា របបដឹកនាំកូរ៉េខាងជើង គឺជាអ្នកដែលបានប្រព្រឹត្តរឿងឃាតកម្ម លើសាច់ឈាមឯងនេះ៕

ដកស្រង់ពី៖ Fresh News