Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិសម៉ាឡេស៊ី «ចាប់បានស្ត្រីទីពីរពាក់ព័ន្ធករណី ធ្វើឃាតបងប្រុសមេដឹកនាំ​កូរ៉េខាងជើង គឺលោក គីម ជុងណាំ នោះហើយ!»

  • Print

ទីបំផុតស្ត្រីទីពីរនាក់ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណី បំពុលសម្លាប់បងប្រុស មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ និងឃុំខ្លួនរួចហើយ បន្ទាប់ពីស្ត្រីទីមួយ ដែលមកពីមីយ៉ាន់ម៉ា និងកាន់លិខិតឆ្លងដែន វៀតណាម ត្រូវបានចាប់ឃុំខ្លួនដូចគ្នា កាលពីថ្ងៃល្ងាចថ្ងៃពុធម្សិលមិញ។

នេះបើតាមព័ត៌មានដែល Reuters ចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។ មិនទាន់មានការបញ្ជាក់ អំពីជនជាតិ ឬក៏ព័ត៌មានលម្អិតណាមួយ ពាក់ព័ន្ធនឹងអត្តសញ្ញាណ និង ប្រវត្តិនៃស្ត្រីទាំងពីររូបខាងលើនេះឡើយ ដោយប៉ូលិស ផ្នែកស៊ើបអង្កេត ពិសេសរបស់ម៉ាឡេស៊ី កំពុងធ្វើប្រតិបត្តិការរបស់ខ្លួន យ៉ាងសកម្មនៅឡើយ ឈានចូលដល់ថ្ងៃទីពីរនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕

ដកស្រង់ពី៖ Fresh News