Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រីពីរនាក់ ជាជនសង្ស័យសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ទំនងជាស្លាប់អស់ហើយ!

  • Print

(គូឡាឡាំពួរ)៖ ប្រភពពីសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន ក្យូដូ បានឲ្យដឹងនៅមុននេះបន្តិចថា ស្ត្រីពីរនាក់ ដែលជនសង្ស័យ សម្លាប់បងប្រុសលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ នោះទំនងជាបានស្លាប់អស់ហើយ ប៉ុន្តែសារព័ត៌មានមិនបានបញ្ជាក់ ពីមូលហេតុនៃការស្លាប់របស់ស្ត្រី ជាជនសង្ស័យដែលអាជ្ញាធរម៉ាឡេស៊ី កំពុងតាមចាប់ខ្លួននោះឡើយ។

នេះបើតាមព័ត៌មានចេញផ្សាយ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយ នាពេលបន្តបន្ទាប់ទៀត៕

ដកស្រង់ពី៖ Fresh News